តារាសម្តែង ដេននី ក្វាន់ ទម្លាយរឿងស៊យចូលដេកប៉ះចំសណ្ឋាគារមួយនៅក្រុងកំពង់សោមលួចបង្កប់ Camera ក្នុងបន្ទប់

ភ្នំពេញ:តារាសម្តែងមានដើមកំណើតខេត្តព្រះវិហាកញ្ញា ដេននី ក្វាន់ នៅព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ ២០២១នេះក៏ស្រាប់តែទម្លាយរឿងដ៏ភ្ញាក់ផ្អើលដែ លធ្លាប់ចូលគេងប៉ះចំសណ្ឋាគារមួយនៅក្រុងកំព ង់សោមលួចបង្កប់Cameraក្នុងបន្ទប់ដេក។

នៅលើគណនីហ្វេសប៊ុករបស់កញ្ញា ដេននី ក្វាន់បានបង្ហោះភ្ជាប់វីដេអូនិងរូបភាពដោយលើកឡើងថាខ្ញុំគេងនៅសណ្ឋាគារសមុទ្រមាស(Gold Sea Hotel) នៅក្រុងកំពង់សោមម្ចា ស់Hotelលួចប ង្កប់Cameraក្នុងបន្ទប់ខ្ញុំគេង។

តារាសម្តែង ដេននី ក្វាន់ បញ្ជាក់ថាមិនមែនតែបន្ទ ប់ខ្ញុំទេគឺគ្រប់បន្ទប់ទាំងអស់ក្នុងHotelនោះ។រឿងក្តីខ្ញុំកើ តឡើងតាំងពីខែ១០ឆ្នាំ២០២០ខ្ញុំមិនឡាយព្រោះរ ង់ចាំដំណោះស្រាយល្អជាមួយម្ចាស់Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សំរាប់រូបនាងខ្ញុំណាស់សំណងលុយ១មុឺនដុល្លារ ។

កញ្ញា ដេននី ក្វាន់ បន្ថែមទៀតថានេះដូចជាមើល ងាយកិត្តិយសខ្ញុំជាស្រី្តខ្មែរពេកហើយ។ខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំទទួលយកមិនបានទេអយុត្តិធម៌ណា ស់។យ៉ាងណាមិនទាន់មានការបំភ្លឺឬបកស្រាយពីខាងភាគីម្ចាស់សណ្ឋាគារខាងលើនៅឡើយទេ៕

សូមទស្សនាវិដេអូ