បទថ្មី ជាការរួមគ្នារវាង គោជល់ និងតារាចម្រៀងសំនៀងស្អក ខេម ពិរោះហើយ មាន​ន័យ​អប់​រំ​ល្អ​ទៀ​ត! (វីដេអូ)

រាជធានីភ្នំពេញ៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ កាលពីព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៩ នេះបានបញ្ចេញវីដេអូចម្រៀងមនោសញ្ចេតនាថ្មីមួយ ដែលសហការច្រៀងដោយតារាចម្រៀងសំឡេងស្អកលោក ខេម។ អត្ថន័យនៃបទចម្រៀងនេះគឺជំរុញលើកទឹកចិត្តរបស់អ្នកស្តាប់ឲ្យចេះតស៊ូជម្នះគ្រប់ឧបសគ្គសម្រាប់ជីវិតរបស់ពួកគេ។

បទចម្រៀងថ្មីមួយបទរួមគ្នានេះមានចំណងជើងថា «តើអ្នកតស៊ូ ដើម្បីអ្នកណា?» ត្រូវបានលោក ខេម បកស្រាយជាចង្វាក់រ៉ក់ ជាមួយនឹងស្ទាយ៍លេងហ្គីតាយ៉ាងសង្ហា អមដោយសកម្មភាពរៀបរាប់ពីជីវិតតស៊ូរបស់មនុស្សដែលរស់នៅក្នុងសង្គម ដែលខ្លះក៏ជួបការលំបាក ការបាក់ទឹកចិត្ត ភាពនឿយហត់ ប៉ុន្តែពួកគេត្រូវតែខំរស៊ូដើម្បីមនុស្សជាទីស្រលាញ់ ធ្វើយ៉ាងណាឲ្យពួកគេអាចរស់នៅបានសុខស្រួល និងមានសុភមង្គល។

នៅក្នុងអារម្មណ៍នៃបទថ្មីនេះ គោជល់ ក៏ចង់បង្ហាញផងដែរថា ប្រសិនបើអ្នកទាំងអស់គ្នាអស់កម្លាំង និងត្រូវការថាមពលបន្ថែម គោជល់ នឹងស្ថិតនៅជាមួយលោកអ្នកជានិច្ច ព្រោះថាគោជល់ គឺជាភេសជ្ជៈសម្បូរទៅដោយវីតាមីន B6 និង B12 ក៏ដូចជាសារធាតុតូរីន ជួយបង្កើនសមត្ថភាពការយល់ដឹង និងជួយពង្រឹងសមត្ថភាពខួរក្បាលរបស់អ្នកឲ្យកាន់តែវៀងវៃ ឬអ្នកមានមេរៀនច្រើនត្រូវមើលដល់យប់ជ្រៅ នោះគោជល់នៅជាមួយអ្នកគ្រប់កាលៈទេសៈ។

ហេតុនេះចង់ដឹងថា «តើអ្នកតស៊ូ ដើម្បីអ្នកណា?» ពីរោះ និងមានអត្ថន័យអប់រំល្អយ៉ាងណានោះ សូមទស្សនាទាំងអស់គ្នា៖