តារាកំប្លែងនាយ ក្រិន ទទួលបានអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ភ្នំពេញ:តារាកំប្លែងលោក ទេស សុជុន ហៅនាយ ក្រិន ដែលមានជំងឺនិងចិញ្ចឹមកូនតូច៣នាក់ទទួលបានអំណោយឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីជួយសម្រួលជីវភាពនិងការលំបាកគ្រួសារ។នេះបើតាមការបញ្ជាក់ពីលោក អ៊ឹម ជីវ៉ា។

ប្រភពបន្តថាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹ ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ នសែន ប្រធានកាកបាទក្រ ហមកម្ពុជានេះធ្វើឡើងតាមរយ:លោក ប៊ុត គឹមស៊ា ន ជាប្រធានគ ណៈកម្មាធិការសាខាកាកបាទក្រហ មកម្ពុជាខេត្តបាត់ដំបងដោយយចុះសំណេះសំណា លសួរសុខទុក្ខពីស្ថានភាពរស់នៅសុខភាព។

អំណោយដែលនាយ ក្រិន ទទួលបានរួមមាន៖អ ង្ករ១០០គីឡូក្រាម,ទឹកសុទ្ធ១០កេស,នំធុង៣ធុង និងថវិកា៥លានរៀល។នាយ ក្រិន អាយុ៤២ឆ្នាំជា តារាកំប្លែងមានមាឌតូចល្អិតកំពុងមានជំងឺប្រចាំកា យនិងមានកូនតូចៗប្រុស-ស្រីចំនួន៣នាក់ក្នុងប ន្ទុកកំពុងស្នាក់នៅជាមួយក្រុមគ្រួសារស្ថិតនៅភូមិស្លាក្រាមឃុំវត្តតាមិមស្រុកសង្កែខេត្តបាត់ដំបង។

ក្នុងឱកាសនោះលោក ប៊ុត គឹមស៊ាន ក៏បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខដោយក្តីអាណិត អាសូរនិងលើកទឹកចិត្តដល់នាយ ក្រិន សូមប្រឹង ប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីជីវភាពគ្រួសារនិងត្រូវថែទាំសុខភាពឲ្យបានល្អអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាលដោយអនុវត្តវិធីកា ត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ ការពារ៕