អ្នកសិល្ប:ជាច្រើនរន្ធត់ចិត្តខ្លាំងពេលទទួលដំណឹ ងមរណភាព ស៊ិន ឧត្តមផល្លា

ភ្នំពេញ:ក្រោយទទួលដំណឹងមរណភាពរបស់តារា ចម្រៀងអ្នកនាង ស៊ិន ឧត្តមផល្លា គេឃើញមានម ហាជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រន្ធត់ខ្លាំង។មិនតែប៉ុណ្ណោះក៏មានអ្នកសិល្ប:មួយចំ នួនធំបានសម្តែងការសោកសៅផងដែរ។

អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានទស្សនិកជនស្គា ល់ថានាងមិនត្រឹមតែច្រៀងភាសារខ្មែរបានយ៉ាងពិ រោះនោះទេគឺតារាស្រីរូបនេះថែមទាំងច្រៀងចម្រៀងជាភាសារចិនបានយ៉ាងល្អទៀតផង។ក្រៅពីអាជីសិ ល្ប:នាងក៏ជាអាជីវករលក់ស្បង់ជីវផងដែរ។

គេកត់សម្គាល់ថាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះបានធ្វើឲ្យអ្នកសិល្ប:រួមអាជីពនិងម ហាជនជាច្រើនបានសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយក្រុមគ្រួសារតារាស្រីអ្នកនាង ស៊ិន ឧត្តមផល្លា។

អ្នកនាង ស៊ិន ឧត្តមផល្លា បានទទួលមរណភាពនៅវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២៨ខែឧ សភាឆ្នាំ២០២១នេះដោយសារជំងឺមហារីកកូនក ណ្តុរដែលមិនអាចព្យាបាលជួយសង្គ្រោះជីវិតបានឡើយ៕