នាយ​ កុយ​ និង​ នាយ​ក្រិន​ ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​នៅខេត្ត ត្បូងឃ្មុំ

នាយ​ កុយ​ និង​ នាយ​ក្រិន​ ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​នៅខេត្ត ត្បូងឃ្មុំនៅពេលនាយកុយដែលជាអ្នក​បេីក​បរចាកចេញពីខេត្តរតនគិរីឆ្ពោះមកភ្នំពេញបានរេចង្កូតជ្រុលទៅបុកដេីមឈេី​ បណ្តាល​ឲ្យ​របួសកែងដៃស្តាំលក្ខណៈស្រាល​និង​ នាយ​ក្រិន​គ្មានរបួស​ ចំណែក​រថយន្ត​ខូចខាតគួរសម​ ។

ហេតុការណ៍​នេះកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៥និង៥០នាទីព្រឹក នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បើតាមលោកឧត្តមសេនីយ៍​ស្នងការ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីរថយន្តបែកកង់រ៉េ ទៅបុកដើមឈើ។ ដោយរថយន្ដដែលតារាកំប្លែងទាំងពីរនាក់ធ្វើដំណើរនេះ ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ផ្លាកលេខ​ភ្នំពេញ​2AR-9968។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ទៀតថា រថយន្ដនេះបើកបរដោយឈ្មោះ ជួង ជី (ហៅនាយកុយ) អាយុ​៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសកែងដៃស្តាំ និងអ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រិន) ​អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ដោយជនរងគ្រោះទាំងពីរធ្វើដំណើរ មកពី​ខេត្តរតនគរី ទៅរាជធានីភ្នំពេញ៕