ឌួង ហ្សូរីដា ទម្លាយរឿងធ្លាប់ជានារីបម្រើលើយន្តហោះនិងរងការមើលងាយមួយចំនួន

ភ្នំពេញ: តារាសម្តែងនិងពិធីការិនី ឌួង ហ្សូរីដា ថ្មីៗនេះស្រាប់បើកកកាយទម្លាយពីប្រវត្តិអតីតកាលរប ស់ខ្លួនដែលធ្លាប់ជានារីបម្រើការងារនៅលើយន្ត ហោះ។ប៉ុន្តែកាលនោះនាងក៏រងការមើលងាយមួយ ចំនួនពីអ្នកជំវិញខ្លួនផងដែរ។

ជាក់ស្តែងនៅលើហ្វេសប៊ុករបស់កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ថាជាក្តីសុបិន្តទី២នៃអាជីពការងារដែ លនាងប៉ងប្រាថ្នាតាំងពីតូចក្តីសុបិន្តបានសំរេចដោ យសមត្ថ ភាពសុខភាពល្អការខិតខំប្រឹងតស៊ូជំនះ រាល់គ្រប់ឧបសគ្គ។នាងបន្តថាមានអ្នកខ្លះនិយាយថាមានអីអស្ចារ្យជាអ្នកបំរើលើយន្តហោះ(បាហុនិ កា) ដូចតែអ្នកបំរើ អ្នករត់តុធម្មតាដែរហ្នឹង។

កញ្ញា ឌួង ហ្សូរីដា និយាយទៀតថា មិនសូវខុសគ្នាទេតែទម្រាំបានធ្វើការបំរើភ្ញៀវប៉ុណ្ណឹងពួកយើងត្រូវ ការរៀ នសូត្រ ទន្ទេញមេរៀនត្រូវស្គាល់គ្រប់ឧបករណ៍ត្រូ វចេះវិធីសង្រ្គោះបឋម ត្រូវចេះវិធីជំលៀសនិងការ ងារលំបាកជាច្រើនទៀត សំខាន់សុខភាពពីចុងស ក់ដល់ចុងជើងត្រូវតែល្អ១០០ភាគរយ។ជាអ្នកបំរើមែនតែអ្នកបំរើកាលីបលើព្រោះយើងបំរើភ្ញៀវតែលើយន្តហោះទេ។

តារាស្រីរូបនេះបន្ថែមថា”ចាំបានថាខ្ញុំត្រូវយំជាច្រើនដងស្ទើរទ្រាំ មិនបានចង់ឈប់នឹងការងារនេះតែសួរថាតើមាននារីប៉ុន្មាននាក់ទៀតដែលចង់គេមានឱ កាសបានប្រ ឡងជាប់ដូចយើងអត់ ខ្ញុំតែងតែមានមោទភាពនូវអ្វីដែលខ្ញុំមានភាពលំបាកនៃការងារ ធ្វើអោយខ្ញុំក្លា យជាមនុស្សស្រីម្នាក់ដែលរឹងមាំរហូតដលពេល នេះ”៕