ដើរពនេចរស្ពាយការ៉ុងជាង២០ឆ្នាំដែលគេស្មានតែឆ្កួតឬជនវិកលចរិតដល់ពេលដឹងការពិតភ្ញាក់ផ្អើលគ្រប់គ្នា

ភ្នំពេញ:មានការចែករំលែកនិងភ្ញាក់ផ្អើលគ្រប់គ្នាក្រោយពេលដឹងនូវរឿងរ៉ាវការពិតរបស់បុរសដើរពនេចរស្ពាយបាវការ៉ុងផ្សងវាសនាគ្រប់ច្រក ល្ហកជាង២០ឆ្នាំដែលកន្លងមកខណ:គ្រប់គ្នាស្មានតែជនវិកលចរិតឬមនុស្សឆ្កួត។

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះVadthanak Preapបានបង្ហោះដោ យរៀបរាប់បង្ហាញការពិតដូច្នេះថាគូព្រេងមិនព្រាត់អាយុមិនអស់មិនស្លាប់(បែកគ្នា២០ឆ្នាំ)ពេលអស់ កម្មបានជួបគ្នាវិញមានទាំងលុយ ?។

បុរសម្នាក់ឈ្មោះ យៀន ធី អាយុខ្ទង់៤៨ឆ្នាំមានដើ មកំណើតនៅភូមិរវៀងឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំ បានបែកគ្នាជាមួយសាច់ញាតិបងប្អូនជា ង២០ឆ្នាំធ្លាក់ខ្លួនដើរពនេចរផ្សងវាសនាលើភពផែ នដី គ្រប់ច្រកល្ហកយកវត្តនិងសាលាដំ ណាក់ធ្វើជាផ្ទះស្នាក់អាស្រ័យ ។ពេលថ្ងៃដើរសុំអា ហារពីអ្នកភូមិហូបដោយមិនគិតថាមានរសជាតិឆ្ងា ញ់ពិសារអ្វីឡើយ។ចំណែកទឹកវិញឲ្យតែឃើញចេះ តែហូបទោះទឹកអ្វីក៏ដោយមិនបានគិតថាទឹកមានមេរោគឬអត់រោគនោះទេ ។

ប្រភពបន្តថា ជីវិតពិតជាការតស៊ូមែន ជាតិទេទើបជាទុក្ខ បើតាមមើលលោក យៀន ធី ប្រហែលជាមា នទេវតា តាមថែរក្សារាងកាយរបស់លោកហើយមើ លទៅ ? ព្រោះគាត់សូម្បីតែឈឺឬគ្រុនក្តៅក៏មិនដែ លដែរ មួយថ្ងៃៗដឹងតែដើរផ្សងព្រេងពីភូមិមួយទៅភូមិមួយពីខេត្តមួយ ទៅខេត្តមួយ អ្វីដែលមនុស្សគ្រ ប់រូបមិនដឹងនោះគឺលោក យៀន ធី បានសន្សំលុយ ដែលបានមកពីការអាណិតអាសូរ្យ របស់បងប្អូនខ្មែ រយើងឲ្យគាត់គឺគាត់ទុកដាក់បានយ៉ាងល្អ រុំព័ទ្ធ មូ លដូចបាល់ ស្ពាយដើរដាក់តាមខ្លួនគ្រប់ពេលវេលា គ្មានអ្នកណាដឹងថាជាលុយនោះឡើយ ។មនុស្សម្នាផងទាំងឡាយតែងយល់ឃើញថា យៀន ធី ជាមនុ ស្សមានសតិមិនគ្រប់គ្រាន់ម្លោះហើយថង់ទិព្វដែលគាត់ដាក់លុយស្ពាយនោះ គ្មានអ្នកចាប់អារម្មណ៍អ្វីទេ ។

ដោយអស់កម្មអស់ពៀរវេរាកម្មចង ក្នុងរយៈពេលជាង២០ឆ្នាំកន្លងស្រាប់តែបងស្រីរបស់ យៀន ធី ចេះតែមានអារម្មណ៍នឹកភ្នកដល់ប្អូនប្រុសជាទីស្រ លាញ់ខុសពីធម្មតាដែលប្រាកដក្នុងចិត្តថាបានស្លា ប់យូរហើយ។ បើនៅរស់មិនដឹងជានៅទីណាទេ ? ស្ត្រីរូបចំណាស់នោះថាគាត់នឹកប្អូនប្រុសប្រហែលជាង២ខែគឺនឹកខ្លាំង តមកស្រាប់តែឮដំណឹងថាប្អូ នប្រុសរបស់គាត់មិនទាន់ស្លាប់ទេ គេឃើញឆ្គួតគឺដើររើស សំរាមស្ពាយថង់ដើរដេកតាមវត្តអារាមនិងផ្សារនៅ ម្តុំស្រុកកោះធំខេត្តកណ្ដាល។ឮដូច្នោះស្ត្រីដែលជាបងស្រីបង្កើត យៀន ធី បានពិគ្រោះយោ បល់គ្នាជាមួយបងប្អូននិងកូនប្រសារហើយក៏ជិះម៉ូតូកង់បីដើរស្វែងរកប្អូនប្រុសចេញដំណើរពីខេត្តត្បូងឃ្មុំទៅស្រុកកោះធំតែម្តង។

ប្រភពនិយាយទៀតថាពេលទៅដល់ហើយបានជួបដូចក្តីប្រាថ្នាមែនគឺឃើញប្អូនអាណិតខ្លោចផ្សាចិត្ត ជាពន់ពេកទឹកភ្នែកហូរមិនដឹងខ្លួនព្រោះឃើញសក ម្មភាព យៀន ធី ដើរឆ្កឹះសំរាមនិងដេកលើឥដ្ឋធ្វើជាផ្ទះ មិននៅអង់យូរឡើយគាត់បានប្រថុយចូលទៅជិតប្អូនប្រុសស្រែកហៅ ឈ្មោះយៀនធីៗចំណែក យៀនធី ក៏នៅចាំចងសម្លេងបងស្រីបានផងដែរ ហើយក៏យំអោបគ្នា។តមកទើបឡើងជិះម៉ូតូកង់បីមករកវត្តដែលពូ ធី ធ្លាប់ស្នាក់នៅពេលយប់ៗ ។
យៀន ធី ក៏បង្គំថ្វាយព្រះសង្ឃជា ចៅអាវាសប្រាប់ថាគាត់នឹងលា លោកគ្រូទៅស្រុកកំណើតវិញហើ យជាហេតុធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្នាក់ៗក៏យល់ថា យៀនធី ឆ្គួតចិត្តមិនដឹងអ្វីទេ ។

តមក យៀនធី ប្រាប់ព្រះសង្ឃថា មុននឹងទៅខ្ញុំករុ ណាសុំពេលរាប់លុយសិនហើយក៏ទាញថង់ទិព្វរប ស់គាត់ចំនួន៣ការ៉ុងដែលស្ពាយតាមខ្លួនពេលនោះ ព្រះអង្គចៅអធិការវត្តក៏បានហៅញាតិញោមឧបាស ក់មកអោយជួយរាប់លុយ យៀន ធី កាលពីថ្ងៃទី២ ៩ខែឧសភាឆ្នាំ២០២១។ប្រាក់របស់ យៀនធី រួមមា ន ប្រាក់ដុល្លា មានចំនួន៨៣០ ដុល្លានិងប្រាក់រៀលមានចំនួន១៤,៤២០,០០០ រៀល(ដប់បួនលានបួនសែនពីរមុឺនរៀល) ។

សូមបញ្ជាក់ថាស្ត្រីត្រូវជាបងស្រី យៀនធីបានរៀប រាប់ថាមូលហេតុដែលប្អូនប្រុសរបស់គាត់ចេញចោ លផ្ទះនោះដោយសារឳពុករបស់គាត់មានប្រពន្ធ ចុងក្រោយហើយ យៀនធី រស់នៅមិនកើតមិនចំ ណុះចុះនិងម្តាយចុងនោះក៏សុខចិត្តចេញពីផ្ទះមិន ទាំងបានប្រាប់អ្នកផ្ទះឲ្យដឹងផងនោះទេគឺបាត់ឈឹ ងតែម្តង ។ក្រោយពីរាប់លុយអស់ចំនួន៣ការរ៉ុងហើយ យៀនធី បានថ្វាយបង្គំទូលលា ព្រះគ្រូចៅ អធិការ វត្តដោយក្តីគោរព និងសអោយព្រះអង្គប្រ ទានពរជ័យដល់បងប្អូនរបស់គាត់ផងដែរ ៕