កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចូលបច្ច័យបុណ្យ សពលោកគ្រូ ស៊ុ សារឿន ៤លានរៀល

ភ្នំពេញ:កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារក្រោយទទួលដំណឹងមរណភាពដ៏ក្រៀ មក្រំនិងសោកសៅកវីនិពន្ធជើងចាស់លោកគ្រូ ស៊ុ សារឿន នោះបានចូលរួបបច្ច័យបុណ្យចំនួន៤លា នរៀល។

លោក ហេង ឡុងបានឲ្យដឹងថាតារាចម្រៀងលោក ព្រាប សុវត្ថិ និង ក្រុមគ្រួសារបានចូលបច្ច័យបុណ្យ សពលោកគ្រូស៊ុ សារឿន កវីនិពន្ធនិងចម្រៀងជើង ចាស់ចំនួន៤លានរៀលដែលបានទទួលមរណភាពកាលពីថ្ងៃច័ន្ទទី៣១ខែឧសភា ឆ្នាំ២០២១ ។

ជាមួយគ្នានៃការចូលរួមបច្ច័យនេះដែរតារាចម្រៀងលោក ព្រាប សុវត្ថិ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀ មក្រំជាមួយក្រុមគ្រួសារលោកគ្រូ ស៊ុ សារឿន ផងដែរ។លោកថាការទទួលមនេះជាការបាត់បង់ធន់ធា នមនុស្សដ៏សំខាន់ផ្នែកវិស័យសិល្ប:ខ្មែរ។

សូមបញ្ជាក់ថាលោកគ្រូ ស៊ុ សារឿន ទទួលមរណ ភាពវេលាម៉ោ ង១១និង២០នាទីព្រឹកថ្ងៃទី៣១ខែឧ សភាឆ្នាំ២០២១នេះក្នុងជន្មាយុ៦៩ឆ្នាំដោយរោគា ពាធ។លោក ស៊ុ សារឿន គឺជាអ្នកនិពន្ធជើងចាស់មួយរូបដែលតែងនិពន្ធទំនុកច្រៀងប្រភេទបទបែបលន្លង់លន្លោចសម្រាប់តារាចម្រៀងល្បីៗនៅផលិត កម្មហង្សមាសលើសពីនេះលោកក៏ជាគ្រូបង្វឹកក្នុង កម្មវិធី Cambodia Idol ផងដែរ៕