បំណងចុងក្រោយរបស់លោកតា គង់ ណៃ ត្រូវបានក្រុមគ្រួសារលោកជំទាវ ហ៊ុន សុីណាត ជួយបំពេញ

ភ្នំពេញ:ក្រុមគ្រួសារលោកជំទាវ ហ៊ុន សុីណាត បា នសម្រេចជួយបំណងចុងក្រោយមួយទៀតដល់ព្រឹទ្ធា ចារ្យចាបុី ដងវែងលោកតា គង់ ណៃ តាមរយ:ការ ឧបត្ថម្ភថវិកាចំនួន២មុឺនដុល្លារដើម្បីសង់ចេតិយនិងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ ។

បើតាមលោក អ៊ឹម ជីវ៉ា បានរៀបរាប់ថាទឹកចិត្តមិនអាចកាត់ថ្លៃបានលោកជំទាវ សុីណាត និងលោក ជំទាវឧកញ៉ា នឹម វណ្ណៈ ឧបត្ថម្ភថវិការ២ម៉ឺនដុល្លារ ( ពីរមុឺនដុល្លារ )និងជួយចិញ្ចឹមរយៈពេល៥ឆ្នាំដល់ ព្រឹទ្ធាចារ្យចាបុីដង វែង គង់ ណៃ ដែលលោកតាសូ មអោយលោកជំទាវជួយសំរេចបំណងគាត់ជាលើកចុងក្រោយផងមុននិងគាត់ស្លាប់។

ចំពោះបំណងចុងក្រោយរបស់លោកតាគឺសុំអោយជួយកសាងចេតីយដល់រូបគាត់ផងព្រោះគាត់មិនច ង់បានអី្វឡើយគឺសុំតែចេតិយ៍តែប៉ុណ្ណោះហើយចង់ បានចេតិយ៍របស់គាត់សាងសង់រួចរាល់មុននិងគាត់ស្លាប់គឺបានបិទភ្នែកជិតហើយ ។

នាឱកាសចុះសួរសុខទុក្ខដោយផ្ទាល់ដល់ស្រុកកំណើតរវិៈសិល្បករ គង់ ណៃស្ថិតនៅស្រុកកំពង់ត្រា ចខេត្តកំពតកាលពីថ្ងៃទី០៥ខែមិថុមនាឆ្នាំ២០២១ លោកជំទាវ ហ៊ុន សុីណាត បានបញ្ជាក់ថាមូលហេ តុដែលកសាងចេតិយជូនលោកតា គង់ ណៃដោយ សារតែការកន្លងមកកូនស្រីរបស់ខ្ញុំគឺលោកជំទាវឧកញ៉ នឹម វណ្ណៈ បានសួរថាតើរាល់ថ្ងៃនេះមានខ្វះ ខាតអ្វីអត់លោកតា លោកចង់សំណូមពរអី្វអត់ខ្ញុំនិងគ្រួសារជួយលោកតា?។

ជាចម្លើយត្រូវបានលោកតា គង់ ណៃ មានប្រសាស ន៍តបវិញថារាល់ថ្ងៃនេះគឺលោកតាមានផ្ទះនិងថវិការតិចតូចអាចចិញ្ចឹមជីវិតហើយ តែងអ្វីដែលសំខាន់គឺលោកតាខ្លាចថាមុននិងពេលគាត់ស្លាប់ទៅគាត់គ្មានចេតិយដាក់ធាតុគាត់ដូចនេះហើយក៏លោកតា សុំអោយលោកជំទាវនិងគ្រួសារជួយសងចេតិយតូ ចមួយដល់គាត់ផង គឺគាត់ស្លាប់បិទភ្នែកជិតហើ យ ..។

លោកជំទាវបន្តថាដោយមានការទទូចបែបនេះទើ បលោកជំទាវនិងកូនព្រមទាំងក្រុមគ្រួសារសំរេចកសាងចេតិយជូនតាមបំណងរបស់គាត់ !។ លោក ជំទាវ ហ៊ុន សុីណាត មានប្រសាសន៍ទៀតថាលោ កតា គង់ ណៃ គាត់ជួយសង្គមនិងលើកស្ទួយសិ ល្បៈអភិរក្សវប្បធម៌លើសលប់ ទើបលោកជំទាវនិងក្រុមគ្រួសារសំរេចកសាងចេតិយតម្លៃជិត២ម៉ឺនអោយសម្យតម្លៃនិងកេរ្តិ៍ឈ្មោះកិត្តិយសរបស់គាត់។

ក្រៅពីនោះដែរលោកជំទាវ និងក្រុមគ្រួសារក៏បានជួ យចិញ្ចឹមគាត់រយៈពេល៥ឆ្នាំទៀតដោយឧបត្ថម្ភជារៀងរាល់ខែដោយក្នុងមួយខែៗគឺថវិការចំនួន៥០មុឺនរៀល,មី១កេះ ,ត្រីខ១យួ ,ទឹកសុីវ១យួ និងអង្ករចំនួន ៥០គីឡូក្រាមផងដែរ៕