តារាចម្រៀង អ៊ីណូ គេតាមទារលុយផ្អើលដល់មុខឃ្លាំងលក់រថយន្តម្តុំអ៊ីអន២

ភ្នំពេញ :កាលពីល្ងាចថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២១ មានការប្រកែកគ្នាទៅវិញទៅមកៗរវាងតារាចម្រៀងប្រុសល្បីឈ្មោះគឺលោក អ៊ីណូ និងម្ចាស់បំណុលក៏ព្រោះតែលោក អ៊ីណូ បានខ្ចីលុយគេចំនួន១ម៉ឺនដុល្លារហើយមិនព្រមសងទាំងថ្លៃដើមនិងការ។

ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជននិងអ្នកគាំទ្រពិសេសអ្នកធ្វើដំណើរតាមបន្ទាប់ពីគេឃើញអ្នកសារព័ត៌មាននិងម្ចាស់បំណុលបានមកទារលុយតារាចម្រៀងលោក អ៊ីណូ ដល់ខាងមុខឃ្លាំងលក់រថ យន្តម្តុំផ្លូវទៅផ្សាអ៊ីអន២។

ផ្អែកតាមម្ចាស់បំណុលបាននិយាយថាលោក អ៊ីណូ បានខ្ចីលុយចំនួយ១ម៉ឺនដុល្លារ ខណ:ការប្រាក់ក្នុង ១ខែ គឺ១៥០ដុល្លារតែតាំងពីខ្ចីមកលោក អ៊ីណូ បានត្រឹមតែឲ្យបូកលុយការមិនដែលឃើញឲ្យលុយទេ ពោលគឺបានឲ្យការបានតែម្ដងគត់ហើយទាល់តែ ខ្លួនជាម្ចាស់បំណុលសួរទើបឲ្យ បូកលុយការប្រាក់នោះ។

ប្រភពបានបន្តថារហូតដល់ថ្ងៃចុងក្រោយលោកអ៊ីណូ ក៏បានចេញសែកចំនួនទឹកប្រាក់១ម៉ឺនដុល្លារឲ្យភាគីម្ចាស់បំណុលប៉ុន្តែនៅពេលដែលយកទៅបើកនៅធនាគាABAគឺមិនអាចដកបានឡើយទើបធ្វើឲ្យសាមីខ្លួនជាម្ចាស់បំណុលខឹងក៏បានសម្រេចមកទារដល់កន្លែងលក់ឃ្លាំងរថយន្តតែម្តង។

ដោយឡែកបើតាមការបកស្រាយពីលោក អ៊ីណូបា នបញ្ជាក់ថាលោកពិតជាបានខ្ចីលុយចំនួន១ម៉ឺនដុ ល្លារមែន ហើយកន្លងមកលោកក៏ធ្លាប់បានឆាតទៅ ប្រាប់ រឿង សុំ ពន្យារពេលជាដើម។ប៉ុន្តែមិនដឹងមូល ហេតុអ្វីទើបគាត់មកធ្វើរឿងបែបនេះទៅវិញ។

លោក អ៊ីណូ បន្ថែមថាអំឡុងពេលនេះស្ថិតក្នុងដំ ណាក់កាលនៃជំងឺកូវីដទើបមានការពិបាកបង្វិល ប្រាក់ម្យ៉ាងដោយសារតែលោកក៏ជាប់បង្វិលរឿងដីនៅបាត់ដំបងទើបមានការយឺតយ៉ាវក្នុងការសងលុយ។ទោះជាយ៉ាងណាលោក អ៊ីណូ ថានៅព្រឹកថ្ងៃទី០៧ខែមិថុនាឆ្នាំ ២០២១នេះខ្លួននឹង ធ្វើការប្រគល់ប្រាក់ទាំងថ្លៃការនិងថ្លៃដើម៕