ព្រោះតែមូលហេតុនេះទើបសុគន្ធ នីសា ចេញទៅអាមេរិកទាំងតក់ក្រហល់ក្រោយជាពីកូវីដ

ភ្នំពេញ:ថ្មីៗនេះអ្នកនាង សុគន្ធ នីសា បានដឹកដៃស្វាមីចេញទៅសហរដ្ឋអាមេរិកទាំងតក់ក្រហល់ក្រោយពីនាងទើបព្យាបាលជាកូវីដ-១៩។ប៉ុន្តែបន្ទាប់ពីស្នាក់ទីនោះបានរយ:ពេលជាង១ខែកន្លះនាងក៏បានវិលត្រឡប់មកដល់ខ្មែរវិញហើយកាលពីថ្ងៃទី២ខែមិថុនា។

ដំណើរចេញទៅអាមេរិករបស់ សុគន្ធ នីសា កាលនោះនាងមិនបានបញ្ជាក់ច្បាស់ទេថាក្នុងគោលបំណងអ្វីឡើយពោលគ្រាន់តែមានធុរ:ចំបាច់បំផុតសម្រាប់គ្រួសារទើបនាងនិងស្វាមីត្រូវចេញទៅបន្ទាន់បែបនេះ។

យ៉ាងណាមិញការពិតត្រូវបានទម្លាយក្រោយពេល នីសា បានត្រឡប់មកដល់ស្រុកខ្មែរវិញខណ:មានការសួរនាំថាហេតុអ្វីបងធ្វើចត្តាឡីស័កចប់ហើយក៏ចេញទៅស្រុកគេភ្លាម។ចម្លើយត្រូវបានអ្នកនាង សុគន្ធនីសាបានបញ្ជាក់ច្បាស់ថាខ្ញុំជិតផុតvisaដែលត្រូវទៅយកgreencardសិទ្ធដើម្បីរស់នៅទីនោះព្រោះគ្រួសារប្តីខ្ញុំនៅអាមេរិកខ្ញុំចោលvisaនេះម្តងហើយ។

តារាចម្រៀងអ្នកនាង សុគន្ធ នីសា បាននិយាយប ន្ថែមទៀតថា ម្តងនេះបើចោលទៀតខ្ញុំខ្លាចមិនអាចចេញចូលតាមប្តីបានទេដូច្នេះត្រូវទៅអោយទាន់មុនផុតvisaក្នុងpassport៕