ក្រោយផ្ទុះរឿងអន់ចិត្ត !យឿន ពិសី បានចូលខ្លួនដោះស្រាយជាមួយហង្សមាសរួចរាល់ហើយ

ភ្នំពេញ ៖ក្រោយផ្ទុះនូវរឿងរ៉ាវមួយចំនួដែលថាតារា ចម្រៀងលោក យឿន ពិសី មានការអាក់អន់ចិត្តជាមួយភាគីផលិតកម្មហង្សមាសធ្វើឲ្យមានការភ្ញាក់ ផ្អើលនោះពេលនេះលោកបានប្រកាស់បញ្ចប់រឿបន្ទាប់ចូលខ្លួនដោះស្រាយរួចរាល់ហើយ ។

តារាចម្រៀងពិការភាព យឿន ពិសី បានរៀបរាប់ថាចាប់ពីថ្ងៃនេះតទៅលោកសូមបញ្ចប់បញ្ហាទាំងអស់ដែលបាននិយាយពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុនហ ង្សមាសជាមួយលោកត្រឹមតែប៉ុណ្ណេះព្រោះលោកក៏ បានចូលខ្លួនទៅចរចាជាមួយលោកអគ្គនាយករួច រាល់ហើយដែរ។

លោកបញ្ជាក់ថាខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងយ ល់ក៏ដូចជាបានទទួលជ្រាបនៅរឿងនេះផងហើយ សូមពុកម៉ែបងប្អូននឹងបងសារព័ត៌មានទាំងអស់មិ នបាច់ព្យាយាមធ្វើការវែកញែកអ្វីទៀតនោះទេព្រោះពេលនេះខ្ញុំបានដោះស្រាយបញ្ហានេះរួចហើយ។

តារាចម្រៀង យឿន ពិសី បានបន្ថែមទៀតថាសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតែងតែស្រឡា ញ់គាំទ្រលោកកន្លងមក។សូមគោរពជូនពរបងប្អូនពុកម៉ែទាំងអស់ឲ្យជួបប្រទះតែសុខចម្រើនជោគជ័ យគ្រប់ភារកិច្ចការងារជាពិសេសជៀសផុតពីជំងឺឆ្ល ងដ៏កាចសាហាវCOVID-19នេះផង៕