
ខ្សែភាពយន្តប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្តេចកន» ដែលដាក់បញ្ចាំងតាំងពីខែសីហា ឆ្នាំ ២០១៧ មកនោះ ពេល
ត្រូវបានស្ថានីយទូរទស្សន៍ភីអិនអិន ត្រៀមដាក់បញ្ចាំងម្ដងទៀត ដោយបើកឲ្យចូលទស្សនាឥតគិតលុយ ចាប់ពីថ្ងៃទី ២២-២៣-២៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៦:០០-៩:០០យប់ នៅវាលព្រះមេរុ។
ការចាក់ផ្សាយឡើងវិញនេះ គឺជាការចូលរួមចំណែកក្នុងការលើកស្ទូយ និងគាំទ្រដល់ព្រឹត្តិការណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា គឺព្រឹត្តិការណ៍បំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក។ រយៈពេលបីថ្ងៃនៃការបើកឱ្យទស្សនាដោយសេរីនូវរឿងប្រវត្តិសាស្ត្រ «ហ្លួងព្រះស្តេចកន» នេះ លោកអ្នកនឹងបានជួបផ្ទាល់ជាមួយតួឯកប្រុស និងតួឯកស្រីក្នុងរឿង «ហ្លូងព្រះស្តេចកន» គឺលោក រស់ សោភ័ណ្ឌ និងកញ្ញា ឈុំ វត្តី រួមនឹងការលេងហ្គេមយករង្វាន់ជាច្រើនទៀត៕