កញ្ញា មាន ពេជ្ររីតា ត្រូវតុលាការសម្រេចលើកលែងការចោទប្រកាន់

ភ្នំពេញ៖ពិធីការិនីទូរទ្សន៍My TVកញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ទីបំផុតត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ហើយជុំវិញករណីបណ្តឹងរបស់ឧកញ៉ា ហេង សៀ ដែលផ្ទុះឡើងកាលពីថ្មីៗកន្លងទៅនេះ។

បើយោងតាមដីការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២១ ដោយក្នុងនោះតុលាការបានសម្រេចដូចខាងក្រោម៖

១, លើកលែងការចោទប្រកាន់លើឈ្មោះ មាន ពេជ្ររីតា ហៅ យូប៊ី អាយុ២០ឆ្នាំសញ្ជាតិខ្មែរដែលមានអត្តសញ្ញាណដូចខាងលើពីបទ «លួចមានស្ថាន ភាពទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា»ប្រព្រឹត្តនៅចំណុចផ្លូវ១៣៨ កែងផ្លូវ២៥៩ ស្ថិតនៅក្រុម២៨ ភូមិ១០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ។

 

២, សម្រេចលើវត្ថុចាប់យកដូចខាងក្រោម៖

២.១ ប្រគល់នូវទូរស័ព្ទ១គ្រឿង ម៉ាក iPhone 12 pro Max ពណ៌ទឹកមាស បែកអេក្រង់ (មិនប្រក្រ តី) ឱ្យទៅម្ចាស់ដើមវិញឈ្មោះ ហេង សៀ ដូចមានក្នុងកំណត់ហេតុទទួលវត្ថុចាប់យកលេខ៩០០រវត ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១របស់សាលាដំបូងនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

២.២ ប្រគល់នូវទូរស័ព្ទ១គ្រឿងម៉ាកiPhone Pro Max ពណ៌ខ្មៅបែកអេក្រង់ឱ្យទៅម្ចាស់ដើមវិញឈ្មោះ មាន ពេជ្ររីតា ។

២.៣ រឹបអូសនូវកូនកាំបិតចុងស្រួច ដងខ្មៅចំនួន ១ដើមដូចមានក្នុងកំណត់ហេតុចុះថ្ងៃទី២០ខែឧសភាឆ្នាំ២០២១របស់សាលាដំបូងរាជធានីភ្នំពេញនិងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបដែរថាកញ្ញា មាន ពេជ្ររីតា កន្លងមកត្រូវបានតុលាការចោទប្រកាន់ពីបទលួចមានស្ថានភាព ទម្ងន់ទោសបន្ទាប់ពីមានការដាក់ពាក្យបណ្តឹងដោយលោកឧកញ៉ា ហេង សៀ កាលពីថ្ងៃទី១០ខែ ឧសភាឆ្នាំ២០២១។បន្ទាប់ពីមានការចោទប្រកាន់នេះកាល នោះនាងត្រូវបានតុលាការបានសម្រេចឃុំខ្លួននាងជាបណ្តោះអាសន្ន។

យ៉ាងណាមិញដោយមានការចូលខ្លួនការពារក្តីនិងដាក់ពាក្យស្នើរបស់ក្រុមមេធាវីស្ម័គចិត្តសម្តេចតេ ជោដឹកនាំដោយលោក គី តិច កាលពីថ្ងៃទី១៣ខែ ឧសភាឆ្នាំ២០២១តុលាការបានសម្រេចដោះលែង កញ្ ញាមាន ពេជ្ររីតា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។យ៉ាងណាមិញពេលនេះនាងក៏ត្រូវតុលាការបានសម្រេចលើកលែងការចោទប្រកាន់៕