ចូលរួមរំលែកទុក្ខ ! តារាកំប្លែងនាយ តោ ទទួលមរណភាពដោយសារជំងឺរោគមហារីកក្រពះ

ភ្នំពេញ:អតីតតារាកំប្លែងក្នុងក្រុមនាយ ពែកមីគឺនាយ តោ ទទួលមរណភាពហើយនៅព្រលប់ថ្ងៃនេះបន្ទាប់ពីធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ។នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅសម្រាប់ក្រុមគ្រួសារនិងអ្នកសិល្ប:មួយចំនួន។

តារាកំប្លែងនាយក្រូចដែលជាមិត្តភក្តិរួមអាជីពសិល្ប:បានឲ្យដឹងនៅមុននេះបន្តិចថាតារាកំប្លែងនាយ តោ ហៅ សំខាន់ លាស់ បានស្លាប់ហើយនៅថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១នេះដោយរោគមហារីកក្រពះ។សូមចូលរួមរំ លែកទុក្ខផង។

សូមជូម្រាបថានាយ តោ គឺជាអតីតក្រុមកំប្លែងមួយរូបស្ថិតក្នុងក្រុមនាយ ពែកមី ។នាយ តោ ត្រូវបានអ្នកគាំទ្រចាំមិនភ្លេចតាមរយ:ការសម្តែងក្នុងឈុតកំប្លែងជាជ្រូកប៉ាជេជាមួយនាយ ពែកមី និងក្រុមកំប្លែងដទៃទៀតកាលពី១០ឆ្នាំមុន៕