សិស្បករជើងចាស់៣រូបទទួលបានអំណោយពីសមាគមសិល្ប:

ភ្នំពេញ: តារាជើងចាស់៣រូបដែលបាត់បង់សមត្ថភាពសម្តែងនិងមានជំងឺប្រចាំកាយផងទទួលបានអំណោយពី”មូលនិធិសិល្បករចាស់ជរា”។ការផ្តល់ជូននេះដោយសារមើលឃើញពីភាពខ្វះខាតក្នុងដំណាក់កាលជំងឺកូវូដ-១៩។

តារាជើងចាស់ទាំង៣រូបដែលទទួលបានអំណោយនាពេលនេះរួមមាន:,១.តារាកំប្លែងជើងចាស់លោកតា ក្តិប ដែលកំពុងមានជំងឺស្លាប់មួយចំហៀងខ្លួននិងជីវភាពខ្វះខាត។

២.កវីនិពន្ធជើងចាស់លោកតា សុម ម៉ាត់ ដែលបច្ចុប្បន្នក៏កំពុងមានជំងឺលើសឈាមនិងជីវភាពខ្វះខាតផងដែរនិង៣.តារាកំប្លែងជើងចាស់លោកតា ចេក ដែលកំពុងមានជំងឺប្រចាំកាយនិងជីវភាពខ្វះខាត។

លោក ហេង ឡុង បានបញ្ជាក់ថាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់«មូលនិធិសិល្បករចាស់ជរា»និងជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ដែលបានឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារក្នុង១ឆ្នាំក្នុងរយ:ពេល៥ឆ្នាំ៕