ណុប បាយ៉ារិទ្ធ សម្រេចក្តីស្រម៉ៃតាមបំណងហើយ

ភ្នំពេញ:តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានប្រ កាសថាលោនពេលនេះបានសម្រេចក្តីស្រម៉ៃដែលចង់ក្លាយជាអ្នកនិពន្ធដូចអ្នកម្តាយជាទីស្រលាញ់ហើយបន្ទាប់ពីព្យាយាមជាច្រើនកន្លងមក។

លោក ណុប បាយ៉ារិទ្ធ បានរៀបរាប់ដោយក្តីរំភើបថាកន្លងមកលោកធ្លាប់ស្រម៉ៃចង់ក្លាយជាអ្នកនិពន្ធម្នាក់ដូចជាអ្នកម្តាយរបស់ខ្លួនដែរ ហើយថ្ងៃនេះឥ ឡូវនេះក្តីប្រាថ្នារនោះក៏ធ្វើបានសម្រេចហើយ។

លោកបន្តថា”បងប្អូនប្រហែល ជាស្គាល់គាត់ម្តាយរបស់ខ្ញុំឈ្មោះសំកុល សុទ្ធាវី ជាអ្នកនិពន្ធប្រលោម លោកមុនឆ្នាំ៩០និងនិពន្ធភាពយន្តតាំងពីឆ្នាំ១៩៩ ១និងជាអ្នកសម្តែងមួយរូបតួរម្តាយដែលលោកអ្នកតែងតែបានឃើញគាត់ដើរតួរជាម្តាយរបស់លោកពូ សម តារា តារាភាពយន្តខ្មែរនាឆ្នាំ៩០ជាង ។

លោក ណុប បាយ៉ារិទ្ធ និយាយទៀតថាការងារថ្មីមួ យទៀតរប ស់លោកជាមួយនិងproject Album ចម្រៀង«បេះដូងមនុស្សស្រី»បន្ទាប់ពីprojectជា ច្រើនដែលលោកបានធ្វើ។នេះគឺជាសាច់រឿងខ្លីហៅ ថាshort filmដែលនិពន្ធសាច់រឿងដោយលោកផ្ទាល់និងដឹកនាំសម្តែងដោយលោក ខេមរៈ ដារ៉ា រួមសម្តែងដោយតារល្បីៗផងដែរ ។

លោកបន្ថែមថាអរគុណទុកជាមុនហើយសង្ឃឹមថាស្នាដៃនិពន្ធសាច់រឿងលើកដំបូងរបស់ខ្ញុំបាទបងប្អូ នអាចទទួលយកបានហើយខ្ញុំបាទរីករាយទទួល យកសម្រាប់មតិកែលំអរក្នុងន័យស្ថាបនាពីពុកម៉ែបងប្អូនទាំង អស់អរគុណសម្រាប់ការរង់ចាំតាមដា នរបស់ពុកម៉ែបងប្អូន៕