មកមើលសម្រស់ពីធម្មជាតិតារាល្បីៗអំឡុងឆ្នាំ៩០ ដែលរក្សាបានការគាំទ្រនិងសរសើរចរិតថ្លៃថ្នូរ

ភ្នំពេញ:ថ្មីៗនេះនៅលើគណនីហ្វេសប៊ុកឈ្មោះ«Sovanny Sam»បានបង្ហោះរូបតារាខ្មែរល្បីៗជាច្រើនដួងក្នុងទសវត្សរ៍៩០ដើម្បីរម្លឹកអនុស្សាវរីយ៍ឲ្យមហាជននិងអ្នកគាំទ្របានឃើញឡើងវិញ។

បង្ហោះភ្ជាប់ជាមួយរូបតារាជំនាន់ជាច្រើនដួងកាលពីពេលថ្មីៗកន្លងទៅនេះម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ដូច្នេះថា«ខ្ញុំចង់បង្ហាញរួបតារា ក្មួយប្រុសក្មួយស្រីចាប់ផ្ដើមតាំងពីឆ្នាំ១៩៩០ពេលខ្ញុំចុះទៅលេងប្រទេសខ្មែរជាលើកដំបូងក្នុងឆ្នាំ១៩៨៩»។

តារាប្រុស-ស្រីទាំងនោះមានដូចជា ៖លោកទេពរិន ដារ៉ូ ,អម្ពរ ទេវី ,កែវ កល្យាណ ,ចារ រិទ្ធី , ពេជ្រ ពិរុណ, យុត្ថា រ៉ាឆានី , យស បូ វណ្ណៈ , ចាន់ តារាទី , សុខ ស្រីមុំ, ហុកលក្ខិណា , ពិសិដ្ឋ ពីលីកា , នារីរ័ត្ន គន្ធា ជាដើម។

តាមរយៈ រូបថតដែលទម្លាយទាំងនេះត្រូវបានអ្នក ប្រើប្រាស់បណ្តាញសង្គមបញ្ចេញទស្សន:ថាក្មេងៗជំនាន់ក្រោយគ្មានសំណាងបានមើលភាពយន្តជំនា ន់មុនទេព្រោះអត់មានបញ្ចាំងឡើងវិញតាម ទូរទ ស្សន៍។តារាជំនាន់មុនស្អាតៗបែបធម្មជាតិពិតៗ។

ប្រភពជាច្រើនបានលើកឡើងដែរថាពួកគេស្រលា ញ់និងគាំទ្រចង់អោយពេលវេលាពួកគាត់ត្រលប់ទៅដូចកាលនោះណាស់ព្រោះពួកគាត់មានសម្រ ស់ស្អាតពីធម្មជាតិពិតៗ។« ខ្ញុំ ចូលចិត្ត មើល តារា ជើ ងចាស់»។«សម្រស់ពីធម្ម ជាតិស្អាតខ្លាំងណាស់ »។« មើល ទៅ គួរឱ្យ ចូលចិត្ត ណាស់ ពួកគាត់ កាល នោះស្អាតមិនចាញ់តួកុនបរ ទេសឡើយ»។

ខ្លះទៀតលើកឡើងថាតារាសម្តែងពីមុនថ្លៃថ្នូរគួរអោ យគោរពស្រលាញ់ណាស់រូបសម្រស់គឺសុទ្ធតែធម្ម ជាតិ។ ខ្ញុំចង់អោយពេលវេលាត្រឡប់ថយក្រោយ។ដើម្បីបានជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៕