អស់ពីរឿងកើតទុក្ខ !យឿន ពិសី រំភើបចិត្តខ្លាំងព្រោះតែ……!

ភ្នំពេញ:ថ្មីៗនេះតារាចម្រៀង យឿន ពិសីត្រូវបានទស្សនិកជននិងអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នាប ន្ទាប់ពីជួបរឿងមិនសប្បាយចិត្តមួយចំនួនទាក់ទងហង្សមាស។ ប៉ុន្តែក្រោយពីមានការដោះស្រាយរឿ ងរ៉ាវក៏ត្រូវបានបញ្ចប់ដោយដំណោះស្រាយល្អ។

ទន្ទឹមគ្នានេះគេក៏ស្រាប់តែឃើញលោកយឿន ពិសី បានបង្ហាញអារម្មណ៍រំភើបនិងសប្បាយចិត្តខ្លាំងមួ យទៀតខណ:ដែលឡាយច្រៀងលេងកម្សាន្តសុខ ៗក៏ស្រាប់តែព្រះអង្គរម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទ្រង់យាងចូលរួមទស្សនាទតជាមួយការផ្សាយផ្ទាល់នៅ ក្នុងPageខ្លួន។

លោក យឿង ពិសីបានរៀបរាប់ទាំងរំភើបថាពិតជាព្រះគុណដ៏មហាធំធេងណាស់ព្រះអង្គម្ចាស់ទូលប ង្គំអរព្រះគុណព្រះអង្គម្ចាស់ដែលបានមានព្រះវត្តមា នចូលរួមទស្សនាទតជាមួយការផ្សាយផ្ទាល់នៅក្នុង Pageរបស់ទូលបង្គំ។

តារាចម្រៀងលោក យឿន ពិសី បាននិយាយទៀតថាទូលបង្គំសូមគោរពអរព្រះគុណព្រះអង្គម្ចាស់ដោ យក្ដីគោរពទូលបង្គំអរព្រះគុណព្រះអង្គម្ចាស់ដែលបានសព្វព្រះរាជហឫទ័យជាមួយការបកស្រាយប ទចម្រៀងរបស់ទូលបង្គំ។ទូលបង្គំសូមគោរពថ្វា យព្រះពរព្រះអង្គម្ចាស់សូមមានព្រះរាជសុខភាពរឹងមាំនិងមានព្រះជន្មយឺនយូរ។

សំណេររបស់តារាប្រុស យឿន ពិសីខាងលើនេះបា នធ្វើឡើងស្របពេលដែលព្រះអង្គរម្ចាស់ ស៊ីសុវត្ថិ សិទ្ធិដែន ទ្រង់បានសព្វព្រះរាជហឫទ័យយាងទតការឡាយនិងមានព្រះរាជបន្ទូលថាខ្ញុំអ្នកអង្គរម្ចាស់ស៊ីសុវត្ថិ សិទ្ធិដែន អរគុណប្អូនប្រុសដែលបានបក ស្រាយនូវបទព្រះរាជនិពន្ធស្នាមព្រហស្តរបស់សម្តេ ចតាព្រះ នរោត្តម សីហនុ ដែលមានចំណងជើងថាទីកែប៕