អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឡើងទៅត្រួតពិនិត្យទាំ ងយប់ដោះស្រាយឲ្យកម្មកតសិនបន្ទាប់ពីឃាត់ខ្លួនក្រុមហ៊ុនម៉ៅការ (KMB)បើកលុយហើយមិនយកទៅបើកអោយកម្មករ

ភ្នំពេញ:នៅយប់ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២១នេះអ្ន កឧកញ៉ា ឡេង ណាវ៉ាត្រាបានអញ្ជើញទៅកាន់តំប ន់ទីតាំងគម្រោងអភិវឌ្ឍទីក្រុងរណប poipet Sat ellite cityជាប់នឹងព្រំដែនថៃទាំងយប់ដើម្បីត្រួត ពិនិត្យបើកប្រាក់ជូនបងប្អូនកម្មករខណៈអ្នកម៉ៅ ការត្រូវបានអាជ្ញារធឃាត់ខ្លួន។

អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ត្រា មានប្រសាសន៍លើទំព័រហ្វេសបុកមុននេះបន្តិថា៖ “ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃក្នុងគំរោងទីក្រុងរណប poipet Satellite city ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការ(KMB) ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ” ។

បើតាមអ្នកឧកញ៉ា ក្រុមហ៊ុនខ្ញុំបាទ បានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ (KMB) បែរជាមិនបើកឲ្យកម្មករទៅវិញ ដែលធ្វើឲ្យកម្មករយល់ច្រលំមកលើក្រុមហ៊ុន ។

អ្នកឧកញ៉ាបានបញ្ជាក់ថា តែទោះជាយ៉ាងខ្ញុំបានអោយក្រុមកាងារចេញលុយផ្ទាល់ខ្លួនបើកបញ្ចប់អោយកម្មករសិន ចំពោះក្រុមហ៊ុនម៉ៅការ(KMB) យើងបន្តនិតិវិធីដោះស្រាយតាមក្រោយ។

គួររម្លឹកជូនផងដែរថា ថ្មីៗនេះផ្ទុះកាតវ៉ា ពី បងប្អូន កម្មករបំរើការងារឲ្យ “គម្រោងទីក្រុងរណប Poipet Satellite City ” របស់ មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថា មិន បាន បើក លុយ ឲ្យ កម្មករ ។ ខណៈអ្នកគ្រប់គ្រងនៅគម្រោងទីក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ដើម្បីមកទទួលខុសត្រូវនឹងបើកលុយជូនកម្មករជាកំហិត។

គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖ កាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត៕