តារាសិចស៊ី អាណារ៉ូស បដិសេធន៍ទំនាក់ទំនងស្នេហាឈានដល់លើគ្រែជាមួយ អេដវីដ

ភ្នំពេញ:កាលពីម្សិលមិញបានផ្ទុះរឿងរ៉ាវដ៏ក្តៅគគុកអំពីទំនាក់ទំនងស្នេហារស៊ីជម្រៅរវាងតារាប្រុស អេ ដវីដ និង អាណារ៉ូស បង្កការភ្ញាក់ផ្អើលខ្លាំងដល់ម ហាជនខណ:ក៏មានការទម្លាយថាអ្នកទាំងពីរធ្លាប់ឡើងលើគ្រែជាមួយគ្នាទៀតផង។

ព័ត៌មាននេះបានផ្ទុះឡើងបន្ទាប់ពីបែកធ្លាយជម្លោះដែលឈានដល់ការប្រើប្រាស់ហិង្សាវាយដំជាំពេញដងខ្លួនពីសំណាក់លោក អេដវីន និងគូស្នេហ៍ដែលជាអតីតភរិយាម្ចាស់ផលិតកម្មអិ លឌីគឺអ្នកនាងសុ ទ្ធ បញ្ចកា ទើបធ្វើឲ្យនាង(បញ្ចកា)គូស្នេហ៍ទម្លាយថា អេដវីន មានទំនាក់ទំនងលើគ្រែយ៉ាងផ្អែមល្ហែមជាមួយតារាសម្ដែងសិចស៊ី អាណា រ៉ូស។

ទាក់ទងព័ត៌មានដ៏រសើបនេះដែរតារាស្រីកញ្ញា អាណារ៉ូស បានបញ្ជាក់ថានេះជាចេតនាដែលគេធ្វើ បាបខ្លួនបន្ទាប់ពីAccount Facebookនាងត្រូវបានគេលួចក្លែងបន្លំដើម្បីប្រព្រឹត្តរឿងមិនល្អដោយដាក់កំហុសឲ្យនាងផងនោះ។

អាណារ៉ូស បាននិយាយថានាងមិនបានដឹងអ្វីទាំង អស់ហើយក៏មិនធ្លាប់ស្គាល់ឬមានទំនាក់ទំនងស្នេ ហារជាមួយតារាប្រុសលោក អេដវីន ដែរ។ម្យ៉ាងរឿងរ៉ាវដែលកើតឡើងពេលនេះសុទ្ធតែរឿងមិនពិត ហើយត្រូវបានគេបង្កើតឡើងដើម្បីធ្វើបាបនាងតែប៉ុណ្ណោះ៕