ស្ងាត់ៗ ឌីជេ ណាណា ល្បីឈ្មោះខាងដោះស្រាយបញ្ហាស្នេហាចូលរោងជ័យ

ស្ងាត់ៗ ឌីជេ ណាណា ដ៏ល្បីឈ្មោះខាងដោះស្រាយបញ្ហាស្នេហានោះ បានចូលរោងការថ្ងៃនេះហើយ! អបអរសាទរផង..មហាជនមួយចំនួនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឌីជេ ណាណា (Dj NaNa) ដែលគាត់មានឈ្មោះដើមគឺ នាង សុវ៉ាតនា ជាស្ត្រីមួយរូបដែលកំពុងតែលេចធ្លោក្នុងនៅសង្គម ដោយសារតែគាត់ជាមនុស្សរួសរាយរាក់ទាក់ រួមជាមួយភាពជឿជាក់ផងដែរ។ ណាណា តែងតែមានការផ្តល់ចំណេះដឹង ការលើកទឹកចិត្តស្ត្រី និងយុវ័យឲ្យក្លាហាន ចេះគិតគូរ និងពិចារណាឲ្យបានវែងឆ្ងាយ តាមរយៈវីដេអូខ្លីៗដែលគាត់តែងតែបង្ហោះចូលនៅក្នុងហ្វេសប៊ុកផេករបស់គាត់មួយដែលមានឈ្មោះថា Dj NaNa។

ចំណែកក្នុងថ្ងៃនេះ ប្រិយមិត្តមួយចំនួនធំដែលធ្លាប់តែគាំទ្រ ឌីជេ ណាណា មានការភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំងមួយ ព្រោះថ្ងៃនេះ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឌីជេ ណាណា បានចូលរោងការហើយ ដែលបានរៀបចំឡើងនៅ មជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ K+L)។

មួយវិញទៀតអ្វីដែលបានធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ថែមទៀតនោះគឺ ពិធីមង្គលការមួយនេះមិនពិសារគ្រឿងស្រវឹងឡើយ ដោយម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ngeth Ung បានបញ្ជាក់បន្ថែមថា៖ “DJ ណាណា កញ្ញា នាងសុវ៉ាតនា ចូលរោងការហើយថ្ងៃនេះ (ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៩) អ្វីដែលល្អនោះនៅក្នុងធៀបការគឺបញ្ជាក់យ៉ាងច្បាស់គឺកម្មវិធីនេះមិនពិសារគ្រឿងស្រវឹងឡើយ។ ជាគំរូដ៏ល្អមួយក្នុងការចូលរួមកាត់បន្ថយគ្រឿងស្រវឹង និងជាសារមួយដ៏មានអត្ថន័យសម្រាប់យុវជន៕