
ម្ចាស់បទ “ជាប់រវល់” ដែលប្រិយមិត្តបានស្គាល់ គឺលោក សាន ផានិត កាលពីថ្ងៃម្សិលមិញនេះ បានចុះពីឡានភ្លាមៗ បន្ទាប់ពី
ឃើញអ្នកប្រមូលសំរាម ២ នាក់ ហើយទៅសុំថតរួចជូនម្នាក់ ១ ម៉ឺនរៀល ក្រោមហេតុផលមួយ។
លោកបានសរសេរក្នុង Page ផ្លូវការរបស់លោកថា៖ ខ្ញុំដើរទៅសុំពួកគាត់ថត ខ្ញុំឲ្យគាត់ម្នាក់ ១០,០០០៛ ប្អូនអាវក្រហមសួរខ្ញុំថាម៉េចបានបងថតជាមួយខ្ញុំ ខ្ញុំឆ្លើយតបវិញមកពីបងធ្លាប់ជាក្មេងម្នាក់ក្នុងចំណោមពួកប្អូនកាលពីបងមកភ្នំពេញដំបូងឆ្នាំ ១៩៨៩។
ទាក់ទងនឹងទង្វើមួយនេះ ត្រូវបានមហាជន ស្ងើចសរសើរមិនដាច់ពីមាត់ ថាលោកមិនភ្លេចកំណើត កាលខ្លួនធ្លាប់លំបាក។ ក្នុងលោក Sum Ramanh បានឆ្លើយក្នុង Cmt ថា ៖ រស់នៅមិនភ្លេចអតីតកាលជាមនុស្សមានមនោសញ្ចេតនាខ្ពស់។ ហើយ បង ឌីយ៉ាម៉ង អ្នកជុំរុំ ល្អណាស់បង ធ្វើជាមនុស្សមិនត្រូវកំណើតដើមនោះទេ៕