អេដវីដ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការសួរនាំពាក់ព័ន្ធ អំពើហិង្សាលើគូស្នេហ៍

ភ្នំពេញ:បើតាមប្រភពព័ត៌មានបានឲ្យដឹងថាតារាសម្តែងប្រុសលោកអេដវីដនៅព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួននិងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធ និងអំពើហិង្សាលើគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា។

ប្រភពបានលើកឡើងថាការឃាត់ខ្លួននេះធ្វើឡើង បន្ទាប់ពីអ្នកនាង បញ្ចកា ដែលជាសង្សាកាលពីថ្មី
ៗនេះបានទម្លាយរូបភាពជាច្រើនសន្លឹកបង្ហាញពីរបួ សស្នាមនៅលើដងខ្លួននិងផ្ទៃមុខក្រោយពេល អេដវីដ បានប្រើហិង្សាវាយដំដោយក្បាលខ្សែក្រវ៉ាត់ព្រោះតែរឿងប្រច័ណ្ឌ។

សូមជ្រាបថាករណីនៃការផ្ទុះរឿងរ៉ាវប្រើអំពើហិង្សាដោយយកក្បាលខ្សែក្រវ៉ាត់វាយដំលើក្បាលនិងរាងកា យរបស់អ្នក សុទ្ធ បញ្ចកា ពីសំណាក់គូស្នេហ៍ដែលជាតារាសម្តែងលោក អេដវីដ ថ្មីៗនេះបានបង្កការភ្ញាក់ផ្អើលខ្លាំងដល់មហាជននិងអ្នកគាំទ្រ។

បន្ទាប់ពីបែកធាយនូវដំណឹងនេះភ្លាមៗនោះបានធ្វើ ឲ្យទស្សនិកជនជាច្រើននាំគ្នារិះគន់ដោយមិនសំចៃ មាត់លើតារាប្រុសរូបនេះ។ខណ:ដែលសាមីខ្លួន(ជ នរងគ្រោះ) សុទ្ធ បញ្ចកា ក៏បានទម្លាយជាបន្តបន្ទា ប់នៃដំណើររឿងហេតុដែលបណ្តាលឲ្យកើតមានហិ ង្សានេះ៕