អេដវីដ ត្រូវបានតុលាការចោទពីបទហិង្សាដោយសហព័ទ្ធ

ភ្នំពេញ:តារាសម្តែងប្រុសលោកអេដវីដនៅថ្ងៃទី២ ៣ខែមិថុនាឆ្នាំ២០២១ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចជាផ្លូវការដោយចោទប្រកាន់ពីបទហិង្សាដោយសហព័ទ្ធតា មមាត្រា២២២នៃក្រមព្រហ្មទណ្ឌ។នេះបើយោងតាមប្រភពព័ត៌មាន។

ប្រភពបានបន្តថាចំពោះសំណុំរឿងក្ដីនេះត្រូវបានប ញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី។យោងតាមមា ត្រា ២២២បើតុលាការរកឃើញថាជនដៃឆ្នើមបានប្រព្រឹត្តដូចការចោទប្រកាន់មែននោះអ្នកប្រព្រឹត្តនឹ ងត្រូវជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល។

តារាសម្តែងប្រុសលោកអេដវីដកាលពីព្រឹកថ្ងៃទី២ ២ខែមិថុនាឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចអាវុធហ ត្ថរាជធានីភ្នំពេញឃាត់ខ្លួននិងបញ្ជូន ទៅសាលាដំ បូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធ និ ងអំពើហិង្សាលើគូស្នេហ៍អ្នកនាង សុទ្ធ បញ្ចកា។

ការឃាត់ខ្លួននេះធ្វើឡើងបន្ទាប់ពីអ្នកនាង បញ្ចកា ដែលជាសង្សាកាលពីថ្មីៗនេះបានទម្លាយរូបភាពជា ច្រើនសន្លឹកបង្ហាញពីរបួសស្នាមនៅលើដងខ្លួននិងផ្ទៃមុខក្រោយពេលអេដវីដបានប្រើហិង្សាវាយដំដោ យក្បាលខ្សែក្រវ៉ាត់ព្រោះតែរឿងប្រច័ណ្ឌ។

សូមជ្រាបថាករណីនៃការផ្ទុះរឿងរ៉ាវប្រើអំពើហិង្សាដោយយកក្បាលខ្សែក្រវ៉ាត់វាយដំលើក្បាលនិងរាងកា យរបស់អ្នក សុទ្ធ បញ្ចកា ពីសំណាក់គូស្នេហ៍ដែលជាតារាសម្តែងលោក អេដវីដ ថ្មីៗនេះបានបង្កការភ្ញាក់ផ្អើលខ្លាំងដល់មហាជននិងអ្នកគាំទ្រ៕