តារាសម្តែងលោកអេដវីដត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសទោះបីសុទ្ធ បញ្ចកា ព្យាយាមដកពាក្យបណ្តឹង

ភ្នំពេញ:ទីបំផុតតារាសម្តែងលោក អេដវីដនៅរសៀ លថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២១ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សក ងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅកាន់ពន្ធ នាគារព្រៃសហើយ។

បើយោងតាមប្រភពព័ត៌មានបានបញ្ជាក់ថាការបញ្ជូនខ្លួនតារាប្រុសរូបនេះគឺធ្វើឡើងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៤៤៣៥”ញ”ដ.ឃ.ដចុះថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២១របស់សាលាដំបូងរាជធានីភ្នំពេ ញ។

លោក អេដវីនដ ដែលមានឈ្មោះពិត យិត មាសឧ ស្សាហ៍អាយុ២៦ឆ្នាំត្រូវបានសមត្ថកិច្ចនៃការិយាល័ យប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថរាជ ធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០២ និង១៥នាទីរសៀលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹងរបស់នារីរងគ្រោះដែលជាសង្សាអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណីអំពើហិង្សាមានរបួសស្នាមនិងបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិ ។

ប្រភពព័ត៌មានបញ្ជាក់ថាអ្នកនាងសុទ្ធ បញ្ចកានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១បានចូលដាក់ពាក្យប ណ្តឹង នៅកងរាជអាវុធហត្ថរាជធានីភ្នំពេញប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ករណីបា នធ្វើសកម្មភាពហិង្សាមកលើខ្លួនប្រាណរបស់អ្នក នាង បណ្តាលមានរបួសស្នាមធ្ងន់ធ្ងរថែមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឲ្យខូចខាតអ ស់មួយចំនួន។

លុះនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១លោក អេដវីដ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្សធ្វើការឃាត់ខ្លួនហើយក្នុងថ្ងៃជាមួយគ្នានេះផងដែរអ្នកនាង សុទ្ធ បញ្ចកា ក៏បានទៅសុំដកពាក្យបណ្តឹងលោក អេដវីដ វិញផងដែរ។

ប៉ុន្តែយ៉ាងណាមិញលោក អេដវីន នៅជាប់បណ្តឹង របស់ម្តាយបង្កើតអ្នកនាង សុទ្ធ បញ្ចកា ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនិងបណ្តឹងរបស់បុរសម្នាក់ ទៀតឈ្មោះ ហ៊ាង រតនា ដែលជាមិត្តភក្តិរបស់ បញ្ចកា ពីបទបង្ករបួសស្នាមផងដែរទើបសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញក៏បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យឈ្មោះ យិត មាសឧស្សាហ៍ ហៅ អេដវីដ ទៅកាន់តុលាការដើម្បីផ្តន្ទាទោស៕