
នាយ ចឺម តារាកំប្លែកដ៍ល្បី ដែលមានមហាជនគាំទ្រច្រើន ហើយនាយបានផ្អាកពីកំប្លែងបណ្តោះអាសន្ន ក្រោយពីបានចូលជាតារាចម្រៀងនៅសាន់ដេ ដោយនាយចង់ពង្រឹងខាងចម្រៀងអោយបានខ្លាំងក្លាជាងមុន។
ដោយឡែក ថ្មីៗនេះស្រាប់តែឃើញនាយ បណ្តើរស្រីស្អាតម្នាក់ ទៅចូលរួមមង្គលការ កូនរបស់ នាយក្រូច ដែលបានធ្វើអោយគ្រប់គ្នាមានការងឿនឆ្ងល់ សង្ស័យថាជាគូស្នេហ៍របស់នាយ។ មិនតែប៉ុណ្នោះ នាយក៍បានបង្ហោះតាមបណ្តាញសង្គមថា៖ “ចូលរួមពិធីមង្គលការកូនស្រីលោកពូ ក្រូច របស់ខ្ញុំ ជាពិសេសចូលរួមជាមួយនឹងតារាសម្តែងស្រីក្នុងបទ «សុំទោសប៊ិច សុំទោសសៀវភៅ»”។
ហើយថ្មីៗនេះក៏មានលេចលឺពត៌មានថា នាយចឺម បានបង្ហាញមុខនារីម្នាក់ដូចក្នុងរូប អោយក្រុមគ្រួសារខ្លួនស្គាល់ មិនតែប៉ុណ្នោះ នាយក៏ធ្លាប់និយាយថា ពេលណានាយមានមនុស្សដែលខ្លួនស្រលាញ់ នាយនឹងណែលនាំអោយក្រុមគ្រួសារដឹងលឺតែម្តង តែយើងមិនទាន់ដឹងថានារីម្នាក់នោះជាគូស្នេហ៍ឬយ៉ាងណានោះទេ។ តែបើតាមប្រភពពីអ្នកសិល្ប៖ បានអោយដឹងថា នាយកំពុងមើលចិត្តគ្នាទៅវិញទៅមក៕