សួង សាខារ៉ានីត ទោះអាយុច្រើនបន្តិចតែអ្នកគាំទ្រសរសើរថានៅក្មេងនិងស្អាត

ភ្នំពេញ៖ តារាសម្តែងស្រី អ្នកនាង សួង សាខារ៉ានីត ខណ:ដែលជំងឺកូវីដ-១៩ បាននឹងកំពុងផ្ទះឡើង នាងក៏បានប្រកាសផ្អាកការសម្តែងមួយរយ:ធំហើយ ដោយសារបារម្ភចំពោះសុខភាពផ្ទាល់ខ្លួន។

ជាមួយគ្នានេះដែរ សាខារ៉ានីតជារឿយៗក៏តែងចេញមុខអំពាវនាវឲ្យមហាជនមានការប្រុងប្រយ័ត្ន និងការពារខ្លួនខ្ពស់តាមរយ:ការអនុវត្តន៍ ៣កុំ ៣ការពារ។ ដោយឡែក បើចាប់អារម្មណ៍ពីប្រជាប្រិយភាព និងការគាំទ្រ គឺនាងនៅតែរក្សាបានដូចដើម។

តារាស្រីកញ្ញា សួង សាខារ៉ានីត ក៏ត្រូវបានទស្សនិកជនមួយចំនួនមើលឃើញថា បច្ចុប្បន្នទោះបីនាងស្ថិតក្នុងវ័យច្រើនបន្តិចហើយក៏ពិតមែន តែតារាស្រីរូបនេះនៅតែទទួលបានការសរសើរថាមានរូបសម្រស់ស្រស់ស្អាតមិនចាញ់មិត្តរួមអាជីពឡើយ។

ត្រង់ហេតុផលនេះហើយ ទើបថ្មីៗនេះ សួង សាខារ៉ានីត បានព្រលយថា ពេលខ្លះខ្ញុំអត់យល់ខ្លួនឯងដែរថា ហេតុអី្វអាយុកាន់តែច្រើនតែមុខកាន់ក្មេង។ ប៉ុន្តែ នាងក៏បានផ្តាំដែរថា កុំបង្រៀនកូនស្រីឲ្យតែងខ្លួនស្អាតដើម្បីយកប្តីអ្នកមាន បង្រៀននាងឲ្យខំរៀនខំធ្វើការ ដើម្បីក្លាយជាអ្នកមានដោយខ្លួនឯង ៕