លោក ណុប បាយ៉ារិទ្ធ ទទូចស្នើរសុំមហាជនកុំរើសអើងអ្នកជំងឺកូវីដ-១៩ដែលជាសះស្បើយ

ភ្នំពេញ:ខណ:ដែលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានជាសះស្បើយពីជំងឺកូវីដ-១៩មានរយ: ពេលយូខែហើយនោះលោកក៏បានស្នើរអ្នកគាំទ្រនិ ងមហាជនសូមកុំរើសអើងអ្នកជម្ងឺកូវីដ-១៩ដែលជាសះស្បើយហើយ ។

លោក ណុប បាយ៉ារិទ្ធ រៀបរាប់ងថាសូមកុំរើសអើង អ្នកជំងឺកូវីដ-១៩ដែលជាសះស្បើយហើយព្រោះជំ ងឺនេះបង្ករឡើងដោយមេរោគពេលសម្លាប់មេរោគអ ស់ពីក្នុងខ្លួនអ្នកជំងឺនិងជាសះស្បើយសុខភាពនិងឈានទៅរកភាពល្អប្រសើរធម្មតាវិញដូច្នេះប្រសិន បើខ្លាចអ្នកជំងឺដែលឈឺហើយជាក៏គួរតែខ្លាចនិងប្រុងប្រយ័ត្នអោយកាន់តែខ្លាំងជាងមុនព្រោះអ្នកជំ ងឺដែលជារួចអ្នកបានដឹងថាគាត់ឆ្លងនិងជាហើយ ហើយនាំគ្នាខ្លាចគាត់ ។

លោកបន្តថាហើយសម្រាប់មនុស្សផ្សេងៗទៀតយើ ងមិនអាចមើលដឹងថាគេឈឺមិនឈឺផងរឹតតែមើលនិងភ្នែកមិនដឹងថាឋានណាមានផ្ទុកមេរោគនេះឬអ ត់ទេសុទ្ធតែស្ថិតក្នុងការសង្ស័យគ្រប់ៗគ្នាដូច្នេះប ង្កើនការប្រុងប្រយ័ត្នរៀងៗខ្លួន ៣កុំ៣ការពារ ។

តារាចម្រៀង ណុប បាយ៉ារិទ្ធ បន្ថែមថាកុំរើសអើងអ្ន កជំងឺដែលជារួចហើយភ្លេចការការពារខ្លួនឯងនោះអ្នកនៅតែប្រឈមមុខក្នុងការក្លាយខ្លួនជាអ្នកជំងឺកូវីដ-១៩ដូចគេមិនខាន។រួមគ្នាប្រយុទ្ធប្រឆាំងនិងជំ ងឺកូវីដ-១៩ដោយការទៅចាក់វ៉ាក់សាំងការពារអោបាន២ដងគ្រប់ៗគ្នា៕