ម៉ា ដូណា កោសក់លាបំណន់ថ្វាយជូនលោកយាយ ម៉ៅ ក្រោយសម្រេចបំណង

ភ្នំពេញ:តារាសម្តែងនិងកំប្លែងលក្ខណ:ភេទទី៣ មា៉ ដូណា សុខៗស្រាប់តែធ្វើឲ្យមហាជនកើតចម្ង ល់គ្រប់គ្នាបន្ទាប់ពីឃើញតារារូបនេះរត់ទៅកោសក់ដើម្បីលាបំណន់ថ្វាយជូនលោកយាយម៉ៅ។

ប៉ុន្តែបើតាមការបញ្ជាក់ពីសាមីខ្លួនលោក ម៉ា ដូណា បាននិយាយថាការដែលលោកកោសក់នេះគឺដើម្បីលាបំណន់ថ្វាយជូនលោកយាយម៉ៅប៉ុណ្ណោះព្រោះលោកបែរបន់សម្រេចបានដូចបំណងអញ្ចឹងហើយត្រូវគោរពតាមការសន្យា។

លោក ម៉ា ដូណា បានលើកឡើងថា“ថ្ងៃនេះកូនសូមថ្វាយសក់ជូនលោកយាយព្រមទាំងមកលាបំណន់ដោយបានរៀបចំជ្រូកខ្វៃមាន់ទាផ្លែឈើ នឹងបច្ច័យមួយចំនួនតាមការសន្យារបស់កូន។ពិតជាអរគុណក្រៃចំពោះលោកយាយដែលអោយកូនបានសម្រេចដូចក្តីប្រាថ្នា ។

ជាមួយគ្នានេះដែរលោក ម៉ា ដូណា ក៏បានបញ្ជាក់ទៀតថាអំពើល្អនាំមកនូវផលល្អអំពើអាក្រក់និយាយអាក្រក់ពីគេនឹងបោកប្រាស់ចង់បានរបស់គេនាំ មកនៅសេចក្តីវិនាស៕