
មុននេះបន្ដិចទទួលបានដំណឹងថា តារាចម្រៀងស្រី ខេមរៈ ស្រីពៅ បានទទួលមរណភាពនាវេលាម៉ោង ១រសៀល ដោយរោគាពាធ ដែលធ្វើឱ្យភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក ។
បើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ។
លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»៕