តារាសម្តែង ស៊ឹម ស្រីនិច សម្រេចឈប់ពីសិល្ប: ដោយសារហេតុផលនេះ

ភ្នំពេញ:តារាសម្តែងសិចស៊ីកញ្ញាស៊ឹម ស្រីនិច បានប្រកាសយ៉ាងភ្ញាក់ផ្អើលដោយលាឈប់ពីអាជីពសិល្ប:ក្រោយចូលប្រឡូកលើវិថីមួយនេះមានរយ:ពេលប្រមាថ៦ឆ្នាំកន្លងមក។

យោងតាមគណនីហ្វេសប៊ុក ស៊ឹម ស្រីនិច កាលពីម្សិលមិញនាងបានបង្ហោះរៀបរាប់ថាលាហេីយជីវិតសិល្ប:៦ឆ្នាំនាងខ្ញុំទទួលបានការសេីចសប្បាយនឹងសំណេីចជាច្រេីនហេីយមេរៀនក៏រាប់មិនអស់ថែមទៀតផង។

អរគុណដល់បងៗអ្នកដឹកនាំក្រុមហ៊ុនផលិតកម្មទាំងអស់ដែលធ្លាប់ផ្តល់ឱកាសនឹងស្នាមញញឹមដល់ក្មេងស្រីម្នាក់នេះអោយរៀនក្រោកឈរដេីរដេកអង្គុយបែតបត់គ្រប់ស្ថានការនឹងកាល:ទេស:ទាំងអស់។

កញ្ញា ស៊ឹម ស្រីនិច បន្ថែមថាបេីមាននិស្ស័យលេីវិថីមួយនេះនាងអាចនឹងបង្ហាញមុខជាថ្មីនៅពេលក្រោយឬឱកាសណាមួយ។អរគុណបងៗអ្នកដឹកនាំដែលប្អូនធ្លាប់រួមការងារជាមួយផងដែរប្អូនស្រីម្នាក់នេះនឹកបងៗគ្រប់គ្នាស្រលាញ់ពេញបេះដូង ៕