ភរិយាតារាចម្រៀង មង្គល ទីណា ប្រកាសឆ្លងជំងឺកូវីដ-១៩

ភ្នំពេញ:អ្នកនាង ដាលីន ដែលគេស្គាល់ថាជាភរិ យារបស់របស់តារាចម្រៀងលោក មង្គល ទី ណា បានប្រកាសថាខ្លួនបានធ្វើតេស្តរកឃើញឆ្លងជំងឺកូវីដ-១៩ប៉ុន្តែស្វាមីរបស់នាងតេស្តអវិជ្ជមាន។

ភរិយារបស់តារាចម្រៀង មង្គល ទីណា បានបញ្ជា ក់តាមរយ:ការLiveនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថាខ្ញុំពិតនិត្យវិជ្ជមានហើយតែប្តីខ្ញុំឃើញអវិជ្ជមាន។នាងថាខ្លួនបានចាក់វ៉ាក់សាំងលើកទី១រួ ចហើយនឹងរង់ចាំធ្វើការចាក់វ៉ាក់សាំងលើកទីនៅថ្ងៃទី០ ៥ខែកក្កដាឆ្នាំ២០២១ខាងមុខនេះ។

ប៉ុន្តែស្រាប់តែនាងបានធ្វើតេស្តសំណាកក៏បានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ចំណែកតូបនៅក្នុ ងផ្សារដងទង់ខេត្តកោះកុងរបស់នាងត្រូវបានបិទមួយរយៈសិន។ប្រភពខាងលើបន្ថែម៕