កូនពៅតារាចម្រៀង មង្គល ទីណា ក៏ឆ្លងកូវីដ-១៩ ដែរបន្ទាប់ពីភរិយា

ភ្នំពេញ:បើតាមការបញ្ជាក់ពីសំណាក់ភរិយាតារាច ម្រៀងលោក មង្គល ទីណាគឺអ្នកនាង ដាលីន បានឲ្យដឹងថាក្រៅពីអ្នកនាងឥឡូវកូនពៅនិងប្អូនប្រុសម្នាក់ទៀតក៏បានឆ្លងកូវីដ-១៩ដែរខណ:ស្វាមីតេស្តអវិជ្ជមាន។

ភរិយាលោក មង្គល ទីណា រៀបរាប់ថាបន្ទាប់ពីធ្វើ តេស្តសំណាកលើក្រុមគ្រួសារក៏រកឃើញកូនពៅនិ ងប្អូនប្រុសម្នាក់ទៀតឆ្លងកូវីដ-១៩ផងដែរ។នាងថាខ្ញុំសូមអគុណចំពោះអ្នកទាំងអស់គ្នដែលបានឆាតនឹងផ្ញើសារបារម្ភហើយសួរសុខទុក្ខ ។

ខ្ញុំការពារណាស់ដែរតែនៅតែឆ្លងមិនផុតដូច្នេះមាន តែខំធ្វើរចិត្តដើម្បីមានកំលាំងមើលកូន។បញ្ចាក់រកឃើញវិជ្ជមានតែខ្ញុំនឹងកូនពៅខ្ញុំហើយប្អូនប្រុសខ្ញុំម្នាក់ទៀតទាំងអស់វិជ្ជមាន៣នាក់។ភរិយាលោក មង្គល ទីណា ថ្លែង។

ភរិយារបស់តារាចម្រៀង មង្គល ទីណាក៏បានបញ្ជា ក់ដែរថានាងចាក់វ៉ាក់សាំងលើកទី១រួចហើយនឹងរ ង់ចាំធ្វើការចាក់វ៉ាក់សាំងលើកទីនៅថ្ងៃទី០៥ខែកក្កដានឆ្នាំ២០២១នេះហើយស្រាប់តែធ្វើតេស្តសំណា កក៏បានរកឃើញថាមានវិជ្ជមានកូវីដ-១៩តែម្តង៕