
តាមរយៈហ្វេសប៊ុកផេចរបស់ Khemarak Sereymun បានសរសេរសារបង្ហោះមុននេះថា «ប្អូនស្រីដ៏កំសត់របស់បងប្អូនបានទៅដល់សុគតិភពហើយ ទទួលមរណ:ភាពម៉ោង1រសៀលនៅប្រទេសឥណ្ឌា
តាំងពីឈឺរហូតទទួលមរណ:ភាពមានរយ:ពេល4ឆ្នាំហើយ »។
ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។