
លោក ហេង ឡុង បានបញ្ជាក់នៅលើហ្វេសប៊ុកមុននេះថា បងប្អូនសិល្បករ សិល្បការិនី សូមជ្រាប សពតារាចម្រៀង ខេមរៈ ស្រីពៅ ដង្ហែពីប្រទេសឥណ្ឌា មកដល់កម្ពុជានៅម៉ោង៨យប់ ថ្ងៃទី២៧ ខែមករានេះ”។
ជំរាបជូនដល់បងប្អូនសិល្បករសិល្បការិនីនិងបងប្អូនដែលគាំទ្រកញ្ញាខេមរៈស្រីពៅអោយបានជ្រាបថា កម្មវិធីដង្ហែសពនឹងចាប់ផ្ដើមនៅម៉ោង១២ថ្ងៃត្រង់ ត្រូវនឹងថ្ងៃចន្ទទី២៨ខែមករាខានស្អែកនេះ បើយោងតាមការជម្រាបតាមទូរស័ព្ទពីលោកខេមរៈសិរីមន្ត មុននេះបន្តិចប្រសិនបើកម្មវិធីគ្មានការប្រែប្រួល។ ហើយខណៈពេលនេះ លោក ខេមរៈ សេរីមន្ត កំពុងតែនៅក្នុងពិធីបុណ្យរបស់ប្អូនស្រីខ្លួនដើម្បីមើលការខុសត្រូវ ដែលធ្វើឡើងនៅម្តុំវត្តសំរោងអណ្តែត ដោយលោកពិតជាមានទឹកមុខក្រៀមក្រំបំផុត។
គួរំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នេះ មហាជនពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយជាខ្លាំង ដោយទទួលដំណឹងអំពី ប្អូនរបស់លោក ខេមរៈ សេរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណៈភាពហើយ ដោយជំងឺនោះមានដូចជា ជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ៕