តារាស្រីល្បីៗ៣រូបបង្ហោះសារអបសាទរខួបលើកទី១៣នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្ប ត្តិបេតិកភ័ណ្ឌពិភពលោក

ភ្នំពេញ៖នៅក្នុងឱកាសខួបលើកទី១៣នៃការដាក់ បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភព លោ ក(០៧ខែកក្កដា២០០៨-០៧ កក្កដា២០២១)គេឃើញប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបង្ហោះសារចូលរួមអបអរ។

យ៉ាងណាមិញគឺមិនខុសគ្នាពីប្រជាពលរដ្ឋនោះទេសម្រាប់តារាប្រុស-ស្រីល្បីៗរបស់ខ្មែរជាច្រើនទៀតពួកគេក៏បានបង្ហាញសារចូលរួមអបអរផងដែរ។តួ យ៉ាងតារាស្រីល្បីៗ៣រូបនេះក៏បានថ្លែងសារចូលរួមអបអរដូចគ្នា។

១.តារាចម្រៀងអ្នកនាថ ពេជ្រ សោភា លើកឡើងថាអបអរសារទរខួប១៣ឆ្នាំនៃការដាក់បញ្ចូលប្រា សាទព្រះវិហារទៅជាសម្បត្តិបេតិកភ័ណ្ឌពិភពលោ ក។

ក្នុងនាមជាខ្មែរសូមបងប្អូនជនរួមជាតិចូលរួមអប អរសាទរទាំងអស់គ្នាជាពិសេស សូម បន្ត ថែរក្សា កា រពារ និង អភិរក្ស ប្រាង្គប្រាសាទរបស់ខ្មែរ ជាកេរ្តិ៍តំ ណែលដ៏មានតម្លៃពុំអាចកាត់ថ្លៃបានដែលបុព្វបុរ សដូនតាយេីងបានបន្សល់ទុកសម្រាប់កូនខ្មែរជំ នា ន់ក្រោយ ។

២.តារាសម្ដែង នី មុន្នីនាថ បានបង្ហោះសារអបអរថាអបអរសាទរខួប១៣ឆ្នាំហើយដែលសម្បត្តិវប្បធ ម៌ដ៏មានតម្លៃរបស់កម្ពុជា ប្រាសាទព្រះវិហារត្រូវបា នអង្គការយូណេស្កូសម្រេចដាក់ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក(៧កក្កដា២០០៨-៧កក្កដា២០២ ១)។

៣.តារាសម្តែង ស៊ឹម ស្រីនិចបានលើកឡើងដែរថាអបអរសាទរខួបលើកទី១៣នៃការចុះបញ្ជីប្រាសា ទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក។ថ្ងៃនេះគឺជាខួបលើកទី១៣នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក។សូមចូលរួមថែរក្សាកា រពារប្រាសាទបូរាណទាំងអស់នៅទូទាំងប្រទេសឲ្យ បានគង់វង្សដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។

ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី០៧ខែកក្ក ដាឆ្នាំ២០០៨ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រថ្មីមួយបើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះក្រោយឈ្នះក្តីលើប្រទេ សថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។

ប្រាសាទព្រះវិហារជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែកត្រូវបានចុះបញ្ជីជាសម្ប ត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គ ការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្ក ដា ឆ្នាំ២០០៨នៅទីក្រុងកេបិចប្រទេសកាណាដា៕