សុខ រ៉ាស៊ី ៖សម័យនេះមិនអាចកែប្រែពីសទៅខ្មៅពីខ្មៅទៅសបានទេតុលាការត្រូវតែយុត្តធម៌

ភ្នំពេញ៖ករណីលោក សុខ រ៉ាស៊ី និងលោក អ៊ិន សុភិន ជាអ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកដែលជំពា ក់លុយថ្លៃជួលឆាកជិត២ម៉ឺនដុល្លារកាន់តែកើនកំដៅខណ:លោក សុខ រ៉ាស៊ី ប្រកាសប្តឹង ឯលោក អ៊ិន សុភិន ហាក់មិនខ្វល់។

ជុំវិញរឿងរ៉ាវនេះដែរពិធីករលោក សុខ រ៉ាស៊ី កាលពីម្សិលមិញបានបង្ហោះសារដោយបង្ហាញជំនឿលើប្រ ព័ន្ធច្បាប់និងតុលាការដោយលោកលើកឡើងថាសម័យសម្តេចតេជោយុត្តិធម៌ត្រូវតែមាន។សម័យនេះមិនអាចកែប្រែពីសទៅខ្មៅពីខ្មៅទៅសបានទេតុលា ការត្រូវតែយុត្តធម៌។

លោកបន្តថារឿងក្តីមួយទាំងមូលប៉ះពាល់ទាំងកិត្តិ យស គេថាមិនអីទេ គេជួបរឿងទាំងនេះឡើងសុំាហើយបានន័យថាបុគ្គលនេះមិនស្រលាញ់កិត្តិយ សទេ តែងតែមានជំលោះជាមួយគេផ្សេងទៀត!។

លោក សុខ រ៉ាស៊ី និយាយទៀតថាខ្ញុំយល់ថាខ្ញុំសំ ណាងណាស់ដែលកើតរស់នៅក្នុងសម័យសម្តេចតេជោយុត្តិធម៌ត្រូវតែមាន!អ្នកមានលុយមិនអាចធ្វើបាបជនរងគ្រោះបានដូចមុនទេ។មិនអាចកែប្រែពីសទៅខ្មៅពីខ្មៅទៅសបានទេតុលាការត្រូវតែយុត្តធម៌សូមអរគុណទុកជាមុនឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មីឯកឧត្តម កើត រិទ្ធ។

ដោយឡែកសម្រាប់លោក អ៊ិន សុភិន វិញគេសង្កេ តឃើញលោកហាក់ដូចជាមិនខ្វល់ឬក្លាចការព្រមា ននេះឡើយផ្ទុយទៅវិញលោកបែរជានិយាយបែប នេះថាមាន រឿង ថ្មី រហូតតែខ្ញុំ ទុកអោយផ្លូវច្បាប់ជាអ្ន កដោះស្រាយចុះខ្ញុំមិនមានការបកស្រាយអី្វទេតេីចុងក្រោយទៅជាយ៉ាងម៉េច? ។អរគុណចំពោះបង ប្អូនដែលកង្វល់អំពីរឿងនេះតែហ៊ានធានាថាមិនមា នរឿងអី្វទេ៕