តារាស្រី២ដួងនៅតែមិនអស់ចិត្តថ្វីត្បិតមានការបកស្រាយពីភាគីថៃរឿងកសាងប្រាទដូចអង្គរវត្តខ្មែរ

ភ្នំពេញ:ទោះបីក្រសួងវប្បធម៌និងវិចិត្រសិល្ប:បានចេញសេចក្ដីប្រកាសបង្ហាញពីការបកស្រាយរបស់ថៃជុំវិញរឿងកសាងប្រាទដូចអង្គរវត្តរបស់ខ្មែរយ៉ាងណាក្តីតែសម្រាប់តារាស្រីខ្មែរ២ដួងនេះនៅតែមិនអស់ចិត្តនិងព្រួយបារម្ភខ្លាំងចំពោះរឿងនេះ។

ជាក់ស្តែងតារាស្រីទាំង២ដួងនេះគឺមិនត្រឹមសម្តែងការអត់ពេញចិត្តចំពោះរឿងប្រទេសថៃកសាងដូចប្រាសាទអង្គរវត្តរបស់ខ្មែរទេពួកគេថែមទាំងមិនជឿទៅនឹងការបកស្រាយរបស់ភាគីខាងប្រទេសថៃទៀងផង។តារាស្រីទាំង២រូបនេះគឺ,

១.បវរកញ្ញា Miss Grand Cambodia2020 លី ជីវលី បានបញ្ចេញពីមិនពេញចិត្តបែបនេះថាមនុស្សជាអ្នកប ង្កើតចំណេះដឹងវប្បធម៌ទំនៀមទម្លាប់និងស្ថាបត្យកម្មផ្សេងៗទៅនឹងរចនាបថនៃប្រ ទេសនីមួយៗទន្ទឹមនឹងនោះចំណេះដឹងមួយចំនួនបានធ្វើឲ្យមនុស្ស មួយចំនួនក្បត់ឧត្ដមគតិដោយ សារតែភាពលោភលន់ចង់មានចង់បានដែលអ្វីមិនមែនជារបស់ខ្លួនហ៊ានបំពានសច្ចភាពភ្លេចនូវបណ្តាំរបស់ព្រះពុទ្ធជាម្ចាស់នៃយើង។

ស្រីស្អាត លី ជីវលី បន្ថែមថាអង្គរវត្តមានតែ១លើពិភពលោកដែលជាបេតិកភណ្ឌពិភពលោក។ក្នុងសេចក្តីប្រកាសថាមិនមែនតែជាក់ស្តែងគម្រោងប្លង់នៃការសាងសង់ថា ដូចប៉ុន្មានភាគរយ?សូមបងប្អូនមើលហើយវិភាគឲ្យមែនទែន។

២.តារាសម្តែង ដេននី ក្វាន់ ក៏បានបញ្ចេញមតិថាខ្ញុំសង្ឃឹមថាថៃនឹងមិនCopy ប្រាសាទអង្គរវត្តដូចការបកស្រាយរបស់ក្រសួងទៅចុះ។ហើយចុះជំហ៊ាន បន្ទាប់បើសិនជាគេសាងសង់ហើយចេញមកដូចប្រាសាទអង្គរវត្ត១០០ភាគរតតើក្រសួងនឹងចាត់ការដូ ចម្តេចវិញទៅ?អោយគេវ៉ៃចោលឬយ៉ាងណា?។

សូមបញ្ជាក់ថានៅក្នុងសេចក្ដីប្រកាស របស់ក្រសួងវប្បធម៌របស់កម្ពុជាកាលពីថ្ងៃម្សិលមិញបានលើកឡើងអំពីការបកស្រាយរបស់ភាគីថៃថាការសាងប្រាទនៅទឹកថៃនោះមិនបានលួចចម្លងពីប្រាសាទកម្ពុជានោះឡើយគឺសាងសង់ឡើងតាមគំរូប្លង់ខ្លួន ឯងនិងរចនាបថទប្រាសាទនៅក្នុងតំបន់នោះប៉ុណ្ណោះ៕