តារាចម្រៀង ខាន់ ជេមស៍ និងឧកញ៉ា លី សាមឺឌី បោះទុនវិនិយោគជាមួយក្រុមហ៊ុនLIXIN GRO UPនាំចូលផលិតផលថ្នាំបាញ់សម្លាប់មេរោគគុណភាពខ្ពស់លក់នៅទីផ្សារកម្ពុជា

ភ្នំពេញ: ដោយមើលឃើញផលិតផលថ្នាំបាញ់សម្លាប់មេរោគGermagic មានគុណភាពខ្ពស់កំពុងតែទទួលបាន គាំទ្រជាច្រើនប្រទេសលោក ឧកញ៉ា លី សាមឺឌី CEO ក្រុមហ៊ុន «ASPOR» រួមជាមួយតារាចម្រៀងជេមស៍បាន សម្រេចបោះទុនវិនិយោគជាមួយក្រុមហ៊ុនយក្សចិន LIXIN GROU P ដែលមានលោកKevin Hsu CEO នៃ ក្រុមហ៊ុន LIXIN GROUPនាំចូលផលិតផលល្បីឈ្មោះមួយនេះលក់នៅទីផ្សារក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូនៃផលិតផលGermagicក្រុមហ៊ុន LIXIN GROU P និងក្រុមហ៊ុន ASPOR” បានធ្វើឡើងនៅរសៀលថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០២១នេះ នៅអគារមជ្ឈម ណ្ឌលលីស៊ីនCEO មុខវិទ្យាល័យបាក់ទូកក្រោមវត្តមានអគ្គនាយកក្រុមហ៊ុនទាំងពីរព្រមទាំងមានអ្នកសារព័ត៌មានជាតិនិងអន្តជាតិចូលរួមជាច្រើនផងដែរ។

តាមការបញ្ជាក់ពីលោកឧកញ៉ា លី សាមឺឌី បានឲ្យដឹងថា Germagic ជាថ្នាំបាញ់សម្លាប់មេរោគ វីរុស បាក់តេរឺ និងមេរោគជាង១០០ប្រភេទផ្សេងៗទៀត ជាពិសេសគឺមេកាចសាហាវដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំង។ ផលិតផលនេះវាមានប្រសិទ្ធភាពយូរអង្វែងនិងអត្រាសម្លាប់រហូតដល់ 99.9% ។

វាជាផលិតផលការពារនិងសម្លាប់មេរោគបែបឆ្លាត វៃមានប្រសិទ្ធភាពយូររហូតដល់៣០ថ្ងៃ។លោកអ្នកអាចប្រើប្រាស់ផលិតផល Germagicបានយ៉ាងមានទំនុកចិត្តធានានិងការពារសុខភាព សុវត្តិភាព អ្នកនិងក្រុម គ្រួសារអ្នកទាំងអស់គ្នា ។Germagic មាន២៤ប្រទេសជុំវិញពិភពលោកបានប្រើប្រាស់ផលិតផលរបស់យើងនេះ។

លោក ឧកញ៉ា បានបន្តទៀតថាដោយមើលឃើញវាមានគុណភាពហើយទទួលបានគាំទ្រច្រើនបែបនេះ ទើប ក្រុមហ៊ុនរបស់លោកឧកញ៉ាសម្រេចនាំចូលផលិតផលល្បីឈ្មោះមួយនេះមកលក់នៅទីផ្សារក្នុងប្រទេសកម្ពុជាតែម្ដង។

តាមការបញ្ជាក់តារាចម្រៀង ជេមស៍ ដែលជាម្ចាស់ភាគហ៊ុនមួយរូបលើជំនួញមួយនេះផងដែរនោះ G ermagic ត្រូវបានបង្កើតឡើងដោយសាកលវិទ្យា ល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហុងកុងនឹង មន្ទីរពិសោធន៍ JIEHE បាន ឆ្លងកាត់ការស្រាវជ្រាវនិងការធ្វើ តេស្ត៍តាមបែបវិទ្យាសាស្ត្រ យ៉ាងម៉ត់ចត់ ពីបណ្ដាលប្រទេសជាច្រើនដើម្បីធានាបាននូវប្រសិទ្ធភាពនិងគុណភាពនៃផលិតផលថែមទាំងបាន ទទួលវិញ្ញបនប័ត្រ ស្តង់ដារ ធ្វើតេស្ដរបស់EPA។ វាផ្សំឡើងពីប្រេងសំខាន់ៗរបស់រុក្ខជាតិ THYME ។

វាសមស្របសម្រាប់ប្រើប្រាស់លើស្បែកដៃឬដងខ្លួ នអាចប្រើប្រាស់បានគ្រប់ផ្ទៃវត្ថុទាំងអស់ ។ ជាផលិតលផលមានសុវត្ថិភាព គ្មានគ្រោះថ្នាក់និងគ្មានសារធាតុពុល វាមិនមានផលប៉ះពាល់ដល់រាងកាយមនុស្ស បរិយាកាស បរិស្ថាន និងគ្រឿងបរិក្ខាផ្សេងៗទៀតក្នុងផ្ទះ ការិយាល័យនិងទីកន្លែងផ្សេង។

មនុស្សគ្រប់វ័យរួមទាំង ទារក កូនក្មេង មនុស្សចាស់ មនុស្សពេញវ័យ អ្នកជំងឺ និងស្ត្រីពរពោះ ក៏អាចប្រើប្រាស់ បានមិនប៉ះពាល់សុខភាពឡើយ។សមា្ភរៈ ទាំងអស់ត្រូវបានសាកល្បង ក្នុងការប្រើប្រាស់ជាមួយនិងទឹកថ្នាំសម្លាប់មេរោគGermagicនិងបានបង្ហាញថាគ្មានការច្រេះគ្មានការខូចខាត និងមិនហើរពណ៌ ។

តារាចម្រៀង ជេមស៍ បានបន្តឲ្យដឹងថាសម្រាប់នៅ ក្នុងប្រទេសកម្ពុជាផលិតផលGermagicត្រូវបានឯកភាពដោយអង្គភាពត្រួតពិនិត្យរបស់រដ្ឋាភិបាលកម្ពុជា ចំពោះការប្រើប្រាស់យីហោដែលបានចុះបញ្ជី។Germagic ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ដោយអង្គភាពផ្សេងៗនៃរដ្ឋាភិបាលកម្ពុជាដូចជាអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាក្រសួងព័ត៌មាន ក្រសួងបរិស្ថាន ក្រសួងការពារជាតិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) អគ្គស្នងការនគរបាលជាតិកម្ពុជា ក្រសួងឧស្សាហកម្មជាដើម។

ផលិតផល GERMAGIC មាន 4ប្រភេទ:

១,ដបតូចចំណុះ 50ម.ល សាកសមសម្រាប់ប្រើប្រាស់តាមខ្លួនបាញ់ម្ដងមានប្រសិទ្ធភាពជាប់បាន៧២ ម៉ោង។

២,ដបធំចំណុះ 200ម.ល សាកសមសម្រាប់ប្រើប្រាស់ក្នុងការិយាល័យហាងផ្ទះ និងទីកន្លែងផ្សេងៗ ទៀត បាញ់ម្ដងមានប្រសិទ្ធភាពជាប់បាន៧២ម៉ោង

៣,ធុងធំចំណុះ 5.ល សាកសម ក្នុងការប្រើជាមួយឧបករណ៍បាញ់ថ្នាំសម្រាប់ បាញ់ក្នុងទីធ្លាការិយាល័យក្នុង គេហដ្ឋាន និងកន្លែងផ្សេងៗទៀត អាចប្រើប្រាស់បានលើគ្រប់ផ្ទៃវត្ថុទាំងអស់ដោយមិនបាច់ព្រួយការម្មណ៍ពីការច្រះឬហើរពណ៌ បាញ់ម្ដងមានប្រសិទ្ធភាពជាប់បានយូររហូតដល់៣០ថ្ងៃ។

៤,បន្ទះបន្សុតខ្យល់ បរិមាណ ១បន្ទះក្នុង១កញ្ចប់ អាចប្រើបានគ្រប់ប្រភេទម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនបន្សុតខ្យល់ទាំងអស់ អត្ថប្រយោជន៍ ជួយបន្សុតខ្យល់ក្នុងបន្ទប់ កម្ចាត់ក្លិនអាក្រក់ សម្លាប់មេរោគ និងបាក់តេរីក្នុងបរិយាកាសពិសេសគឺ មេរោគ កាចសាហាវ ដែលពិភពលោក កំពុងតែប្រយុទ្ធប្រឆាំងតែម្តង។

បន្ទាប់ពីចុះកិច្ចព្រមព្រៀងនេះ រួចហើយក្រុមហ៊ុន បានដាក់ក្ដីរំពឹងថា ផលិតផលថ្នាំបាញ់ សម្លាប់មេ រោគGermagicនិងទទួលបានការគាំទ្រខ្លាំង ក្នុងទីផ្សារកម្ពុជា ដូចទៅនឹងទីផ្សារ ពិភពលោកកំពុងតែគាំទ្រ ផលិតផលមួយនេះដូចគ្នា៕