ប៉ារូពិឃាដ របស់ខ្មែរមួយជីវិត ចេញចម្រៀងដៀលថ្មី ហៅឈ្មោះ G-Devith ចំៗថាអាព្រែត

សង្គ្រាមរវាងបទចម្រៀងរបស់របស់តារាល្បីស្រុកខ្មែរនឹងក្រៅប្រទេសរវាង G-devith និង ខ្មែរមួយជីវិត បានស្ងប់ស្ងាត់មួយរយៈមកហើយ។ ដោយឡែកថ្មីៗនេះក៏ស្រាប់កើតឡើងម្ដងទៀត និងធ្វើឱ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លាំង ។

ក្នុងនោះដែរគឺមានការឌឺដងថ្លៃផ្ការវាងអ្នកអ្នកទាំងពីដែលមិនព្រមបញ្ចប់ដោយមហាជនជាច្រើនតែងមិនចង់ពួកគាត់បន្តបែបនេះនោះទេ។ ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន G-devith បានចេញ teaser បទថ្មីដែលអត្តន័យទាំងចំណងជើងហាក់ដូចជាផ្ញើជូន ខ្មែរមួយជីវិត ដោយរៀបរាប់ថា និយាយ និយាយ និយាយ អត់ប្រយោជន៍ អ្នកថាឃើញនៅតែថា ប៉ុន្តែ អត់ឃើញអ្នកមកធ្វើ។ កាកបទចាស់ចាស់ ផ្ញើអោយ កាកrapper-Khmer 1 ji Urgh!!!!!! ស្អីហ្នុងស្តាប់ហើយអោយឈប់និយាយអត់ប្រយោជន៍”។

មិនចាំយូ នៅមុននេះបន្តិច កំពូលអ្នករ៉េប Khmer1Jivit – ខ្មែរ១ជីវិត បានចេញចម្រៀងថ្មី ដោយសរសេរថា “Khmer1Jivit 2019 – G-Devit Diss Prod: SilentMurda – ប៉ារូពិឃាដ” ដែលអត្ថន័យដៀល G-Devith កប់ៗតែម្តង ព្រមទាំងហៅឈ្មោះចំៗទៀតផង ស្តាប់ហើយមិនដឹងថាលោក G-Devith មានអារម្មណ៍យ៉ាងណាទេ។

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ: