តារាសម្តែង ព្រីន ប្រកាសបានជាសះស្បើយពីកូវីដ -១៩ហើយ

ភ្នំពេញ:តារាសម្តែងលោក ព្រីន បានប្រកាសជាសះស្បើយពីជំងឺកូវីដ-១៩ហើយបន្ទាប់ពីសម្រាកព្យាបាលរយ:ពេលជិត១០ថ្ងៃកន្លងទៅនោះ។

លោក ព្រីមបានបញ្ជាក់ថាខ្លួនត្រូវបានជាសះស្បើ យពីកូវីដ-១៩និងអនុញ្ញាតិឲ្យវិលត្រឡប់ទៅផ្ទះហើយបន្តធ្វើចត្តាឡីស័កតាមដានសុខភាព១៤ថ្ងៃថែ មទៀត។តាមរយ:ដំណឹងនេះគេឃើញមានមហាជននិងអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអ រគ្រប់គ្នា

តារាប្រុសលោក ព្រីន បាននិយាយថា អរគុណបង ប្អូនទាំងអស់គ្នាសំរាប់ការបារម្ភសួរសុខទុក្ខយកចិត្តទុក្ខដាក់សួរនាំរាល់ថ្ងៃ។អរគុណលោកគ្រូពេទ្យនិ ងអ្នកគ្រូពេទ្យដែលបានមើលថែរខ្ញុំបានជាសះស្បើយហើយសូមថែរក្សាសុខភាពផងណា។

គេចាំបានថាកាលពីថ្ងៃទី០៣ខែកក្កដាឆ្នាំ ២០២១ លោក ព្រីន បានប្រកាសថាខ្លួនវិជ្ជមានជំងឺកូវីដ-១៩ក្រោយសង្ស័យនិងតេស្តរកជំងឺដ៏កាចសាហាវនេះរួចមក។