យុគ ចិន្តា យំខ្សោះខ្លួនថ្ងៃទទួលធាតុម្តាយ

ភ្នំពេញ:មហាជនស្លុតចិត្តអាណិតខ្លាំងចំពោះពិធីការិនីយុគ ចិន្តា បន្ទាប់ពីឃើញសកម្មភាពយំសោ កបោកខ្លួនស្រណោះអាឡោះអាល័យអ្នកម្តាយជាទីស្រលាញ់។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១ នេះអ្នកនាង យុគ ចិន្តា បានបង្ហោះសាររៀបរាប់ភ្ជា ប់និងធាតុអ្នកម្តាយថាអ្នកម្តាយរបស់កូនអើយកូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយកូ នរស់ដោយគ្មានម៉ែពីពេលនេតទៅ ម៉ែអើយ…។

អ្នកនាង យុគ ចិន្តា បានរៀបរាប់ថាហេតុអី្វក៏ម្តាយចាកចោលកូនលឿនម្ល៉េះ។អ្នកម្តាយដ៏សែនមានគុ ណកូនពិតជាទទួលយកមិនទាន់បានទេអ្នកម្តាយអត់មានឈឺអីសោះឈុតថ្មីដែលម៉ែអោយកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណាម៉េចទុកកូនចោលបែបនេះម៉ែអើយម៉ែកូនស្តាយណាស់ម៉ែ។

ពិធីការិនីល្បីឈ្មោះ យុគ ចិន្តា បន្ថែមថាម៉ែសាងបុ ណ្យច្រើនណាស់ហេតុអ្វីក៏ម៉ែអាយុខ្លីយ៉ាងនេះសូមដួងវិញ្ញាណក្ខន្ធម៉ែបានសោយសុគិតិភពណាម៉ែជា តិណាណាកូនប្រាថ្នាជាកូនម៉ែទៀតសូមម៉ែទៅអោ យបានសុខណាម៉ែណា ៕