តារាសម្តែង រចនា រ៉ាវាឌី បានជាសះស្បើយពីជំងឺកូវីដ-១៩

ភ្នំពេញ:ទីបំផុតតារាសម្តែងស្រីកញ្ញា រចនា រ៉ាវាឌី បានជាសះស្បើយពីជំងឺកូវីដ-១៩ហើយបន្ទាប់ពីចូលសម្រាកព្យាបាលរយ:ពេលជាង១០ថ្ងៃកន្លង ទៅនេះ។

នៅលើគណនីហ្វេសប៊ុកតារាសម្តែង សច័ន្ធ ដានី បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពរបស់ រចនា រ៉ាវាឌីចេញពីមន្ទីពេទ្យថាថ្ងៃនេះម៉ោងនេះ តួឯកស្រី រ ចនា រ៉ា វាឌី បានជាដាច់ពីជំងឺកូវី-១៩ដ៏សាហាវនេះហេីយ។កូនបានជំរាបលាញាតិមិត្តដែលបានស្នាក់ នៅព្យាបាលអាគាជាមួយគ្នាទៅផ្ទះវិញហេីយ។

សូមបញ្ជាក់ថាតារាស្រី រចនា រ៉ាវាឌី ត្រូវបានប្រភពបង្ហើបថានាងឆ្លងជំងឺកូវីដ-១៩កាលពីថ្ងៃទី០៣ខែ កក្កដាឆ្នាំ២០២១ខណ:ដៃគូសម្តែងលោក ព្រីន ក៏ បានរកឃើញឆ្លងជំងឺកូវីដ-១៩ក្នុងថ្ងៃជាមួយនាងផងដែរតែលោក ព្រីន ពេលនេះក៏បានជាសះស្បើ យនិងត្រឡប់ទៅផ្ទះវិញហើយដែរ៕