ធ្លាយរឿងវត្តមួយចំនួននៅភ្នំពេញកំពុងធ្វើអាជីវកម្មលើមរណ:ទុក្ខ

ភ្នំពេញ: ថ្មីៗនេះមានការទម្លាយរឿងដ៏ហួសចិត្តមួ យដោយសារតែមានវត្តមួយចំនួននៅភ្នំពេញកំពុងធ្វើអាជីវកម្មលើមរណៈទុក្ខគឺការបូជាសពមួយៗមានតម្លៃខ្ពស់រហូតដល់ខ្ទង់ពាន់ដុល្លារឯណ្ណោះ។

នៅគណនីហ្វេសប៊ុកផ្លូវការរបស់លោក អ៊ឹម បូរិន្ទ ដែលជាគណៈកម្មការរៀបចំបុណ្យជាតិនិងអន្តរជា តិនិងជានាយកគណៈកម្មការស្រាវជ្រាវវិជ្ជាហោរា សាស្ត្រនិង ប្រពៃណី ទំនៀមទម្លាប់ខ្មែរនៃក្រសួងធ ម្មការនិងសាសនាក៏បានរៀប រាប់យ៉ាងវែងអន្លាយជុំវិញរឿងរ៉ាវនេះ។

បើយោងលោក អ៊ឹម បូរិន្ទ បានលើកឡើងថាអារាមកំពុងធ្វើអាជីវកម្មលើមរណៈទុក្ខ។ដោយយល់ស្ថា នការណ៍ក្រុមឱកាសនិយមក្រុមអាចារ្យយោគីដូនជីតាជីដែលរស់នៅដុះស្លែរក្នុងទីប៉ាឆាស្គាល់ស្ថានការ ណ៍ចំពោះអ្នករងទុក្ខដូច្នេះឆ្លៀតឱកាសធ្វើអាជីវកម្មលើសាកសពលើក្រុមគ្រួសារដែលជនរងគ្រោះជួប នឹងមរណៈទុក្ខ។

ជាក់ស្ដែងនៅថ្ងៃទី១៧-១៨ខែមិថុនាឆ្នាំ២០២១ក ន្លងទៅរូបលោមបានជួបផ្ទាល់ល់ដែលបានបាត់បង់កូនស្រីជាទីស្រឡាញ់ហើយបានដឹកសពទៅដំកល់ធ្វើបុណ្យនឹងបូជាសពនៅបរិវេណទី ប៉ាឆាវត្តសំបួរ មាសភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំ ពេញទើបបានដឹងនិងជួបរឿងនេះផ្ទាល់។

លោកបញ្ជាក់ដូច្នេះថាអំពីរថយន្តដឹកសពចេញពីបុរីពិភពថ្មីចំការដូងដល់ទីប៉ាឆាវត្តសំបួរចម្ងាយ១ ២០០ម៉ែត្រតម្លៃ៨០ដុល្លារអាមេរិកស្មេីរនឹង(៣២ ៨.០០០រៀល)។មេរុបូជាសព(មេរុរបស់វត្ត)ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូ ជាសពពុទ្ធសាសនិកជន(មេរុកសាងអំពីថ្ម)តម្លៃសពមួយរូប៧០០ដុល្លារអាមេរិកស្មើនឹង២.៨៧០.០០០រៀ លក្នុងនោះមានក្ដារម្ឈូសធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់សព។ឫស្សីដាក់សំឡីជ្រលក់ប្រេងកា តមួយដើមសម្រាប់ឈួលភ្លើងតម្លៃ ៤៨.០០០៛។

ដោយឡែករួមមានលោកអាចារ្យយោគីពីរនាក់និងយាយជី៥ទៅ៦នាក់គាត់និយាយថាគាត់រស់នៅទី នេះរកស៊ីមុខរបរនឹង២០ឆ្នាំមកហើយ។ពួកគាត់តែ ងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យសព ក្រុមគ្រួសារដែលកំពុងរងទុក្ខនិងសោគសង្រែងអា ណិតកូនផងបងឬប្អូនផងចេះតែធ្វើតាមគាត់ទាំង អស់ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក។

លោក អ៊ឹម បូរិន្ទលើកឡើងទៀតថានៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺទី១,គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ៨០ដុល្លារស្មើ៣២៨.០០០ រៀលដែលអាចារ្យតម្រូវឱ្យជាវដែរនោះយើងខ្ញុំសង្កេ តឃើញថាគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិន បានឱ្យព្រះសង្ឃវេរទេហើយចប់កម្មវិធីហើយក៏មិន ឃើញព្រះសង្ឃយកទៅដែរ។ទី,២ចំណែកយាយជីដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះគាត់បា នដើរប្រមូលក្រដាស់មាសក្រដាស់ប្រាក់ដែលយើងបាចនៅពេលហែរសពជុំវិញមេរុនោះមករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត។

សម្រាប់លោកអាចារ្យ យោគីយាយជីការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល៣០០ដុល្លារទៀត។នៅមានរឿងតូចតាចជាច្រើនទៀតដែលខ្ញុំមិ នចង់និយាយ។នៅក្នុងពិធីបុណ្យ៧ថ្ងៃរបស់កូនខ្ញុំ មានលោកតាលោកយាយមកពីទីផ្សេងៗខ្ញុំបាននិ យាយរឿងនេះប្រាប់គាត់ គាត់បានឆ្លើយតបមកខ្ញុំថានៅវត្តគាត់បូជាសពមួយថ្លៃ១៥០០ដុល្លារឯ ខ្លះ ទៀតថាវត្តគាត់ដល់ទៅ១៨០០ដុល្លារឯណោះ។

អីចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញគឺបូជាសពមួយៗមានតម្លៃខ្ពស់ណាស់ស្ទើគ្រប់វត្តទៅហើយ។សម្រាប់ជនដែលមានថវិការគួរសមវាមិនអីទេតែសម្រាប់ជនក្រីក្រវិញតេីយ៉ាងណាទៅ សូមពិចា រណាផង។

លោកនិយាយទៀតសួរថាព្រះគ្រូចៅអធិការវត្តមេភូ មិ ចៅ សង្កាត់ ខណ្ឌ ចៅហ្វាយក្រុងក្រសួងធម្មការដឹងរឿងអស់នេះទេបើមិនដឹងគួរចាត់វិធានការដើ ម្បីរក្សាតម្លៃព្រះពុទ្ធសាសនារក្សាជំនឿទំនៀមទ ម្លាប់សាស នាកុំឱ្យពួកឱកាសនិយមឆ្លៀតឱកាសបំផ្លាញព្រះពុ ទ្ធសាសនាផង បំផ្លាញប្រពៃណីទំនៀមទម្លាប់សា សនាផង ក្នុងពេលវេលាដែលប្រជាពលរដ្ឋកំពុងរង ទុក្ខដោយសារកូវីដ-១៩ផង៕