ត្រឹមពាក់កណ្តាលខែកក្កដាមានតារាប្រុស-ស្រី៦រូបជួបទុក្ខសោកសៅដូចគ្នា

ភ្នំពេញ: ជាការកត់សម្គាល់ចូលដល់ពាក់កណ្តាលខែកក្កដាឆ្នាំ២០២១នេះគេកត់សម្គាល់ឃើញមានតារាសិល្ប:ប្រុស -ស្រីចំនួន៦រូបជួបទុក្ខដ៏ក្រៀមក្រំដោយបានបាត់ប ង់មនុស្សជាទីស្រលាញ់ដូចគ្នានៅក្នុងក្រុមគ្រួសារ។

សម្រាប់សិល្បករ-សិល្បការិនីទាំង៦រូបដែលមាន ទុក្ខដ៏ក្រៀមក្រំនិងសោកសៅនោះមានដូចជា,

១.ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា និងក្រុមគ្រួសារមានទុក្ខធំខណ:អ្នកម្តាយជាទីស្រលាញ់ទ ទួលមរណភាពកាលពីយប់ថ្ងៃទី១២ខែកក្កដាទាំងអាឡោះអាល័យ។នេះចាត់ទុកដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅបំផុត។

២.តារាចម្រៀង គូម៉ា ក៏បានបង្ហោះសារដ៏ក្រៀមក្រំនៅព្រឹកថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២១នេះដោយប ញ្ជាក់ថាលោកនិងក្រុមគ្រួសារបានជួបទុក្ខធំព្រោះម្តាយមីងបង្កើតបានទទួលមរណភាពទាំងសោកស្តាយបំផុត។

៣.តារាសម្តែងនិងកំប្លែង ម៉ា ដូណា នៅថ្ងៃទី១៣ ខែកក្កដាក៏បានបង្ហោះសារកាន់ទុក្ខដ៏ក្រៀមក្រំនៅលើគណនីហ្វេសប៊ុករបស់ខ្លួនផងដែរ។ប៉ុន្តែលោកមិនបានប ញ្ជាក់ទេថាគ្រួសារលោកមានទុក្ខដោយ សារនណាម្នាក់ស្លាប់នោះទេ។

៤.តារាសម្តែង លី ច័ន្ទសីហា និងក្រុមគ្រួសារក៏បានជួបទុក្ខធំដោយអ៊ុប្រុស អ៊ុស្រីទទួលមរណភាពជា បន្តបន្ទាប់ត្រឹមតែ១សប្តាហ៍។អ្នកនាងលី ច័ន្ទសីហា បានរៀបរាប់កាលពីថ្ងៃទី១០ខែកក្កដាថាក្នុង១អាទិ ត្យខ្ញុំត្រូវបាត់បង់មនុស្សក្នុងត្រកូល(លី)ពីរនាក់ហើ យ។

៥.តារាចម្រៀងប្រុសពីររូបគឺលោកមាស សាលី និ ងលោក វេហាស៍ ពេលនេះកំពុងជួបទុក្ខធំក្នុងគ្រួ សារខណ:លោកយាយជាទីស្រលាញ់ពួកគេបានទ ទួលមរណភាពកាលពីយប់មិញ(ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២១)។

តាមរយ:ដំណឹងមរណទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានអ្នកសិល្ប:ជាច្រើនបានផ្ញើសារចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយអ្នកសិល្ប:ទាំង៦រូបខា ងលើជាបន្តបន្ទាប់ដែលបាត់បង់មនុស្សជាទីស្រលា ញ់នៅពេល នេះផងដែរ៕