សន ពិសិដ្ឋ ចែករំលែកបទពិសោធន៍នៃការធ្វើតេស្តCOVID-19រហ័សមិនឲ្យមានការឈឺចាប់

ភ្នំពេញ:តារាសម្តែងប្រុសលោក សន ពិសិដ្ឋបន្ទាប់ ពីឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩រួចមកលោកក៏បានចែករំលែកនូវបទពិសោធន៍នៃការធ្វើតេស្តC OVID-19រហ័ស។

លោក សន ពិសិដ្ឋ បានរៀបរាប់ថាខ្ញុំបាទសូមចែក រំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងទៅនិងការធ្វើតេស្តរកCOVID-19រហ័ស។លោកថាពីដំ បូងឡើយខ្ញុំប្រកែកមិនព្រមតេសទេព្រោះ:

ទី១, ជឿជាក់លើសុខភាពខ្លួនឯងនិងមានសេចក្ដី ប្រាកដក្នុងចិត្តច្បាស់ថាមិនបានមានទំនាក់ទំនងឬជួបមនុស្សច្រើន។ទី២,គឺខ្លាចការរុកចូលក្នុងច្រមុះមានការឈឺចាប់ម្យាងធ្លាប់ឮពាក្យចរចាមអារ៉ាម ឃោសនាអកុសល្យថាមានការឈឺចាប់ខ្លាំងប៉ុន្តែចុងក្រោយខ្ញុំនៅតែសម្រេចចិត្តតេស្តដោយហេតុ ថាក្រុមការងារទាំងអស់គេតេស្តអស់ហើយមិនថាស្រីមិនខ្ទើយមិនថាស្បៀន។

លោកបញ្ជាក់ទៀតថាវិធីមិនអោយមានការឈឺចាប់,១.អង្គុយអោយត្រង់ខ្លួនងើយមុខល្មមអោយសាកសម្យទៅនឹងកម្ពស់របស់អ្នកយកសំណាក(អ្នករុ កច្រមុះ)។២.ដកដង្ហើមល្មមតាមធម្មតាកុំខ្លាំងពេកកុំខ្សោយពេកនិង៣.ត្រូវហាមាត់ល្មមកុំធំពេកកុំតូចពេក កំឡុងពេលដែលគេចាប់ផ្ដើមរុកចូលច្រមុះ។

តារាសម្តែងប្រុសលោក សន ពិសិដ្ឋ បន្ថែមដែរថាសូមបញ្ជាក់ផងដែរថាលទ្ធផលតេសដែលមានគំនូ សចំអក្សរCនេះគឺមានន័យថាមិនមានមេរោគឫវិរុស កូវីដ-19ទេ៕