ចូលរួមរំលែកទុក្ខ!ម្តាយ សន វិជ្ជបុត្រ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩

ភ្នំពេញ: តារាចម្រៀងលោក សន វិជ្ជបុត្រ និងក្រុមគ្រួសារពេលនេះកំពុងទុក្ខធំព្រោះអ្នកម្តាយជាទីស្រលាញ់របស់លោកបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

តារាចម្រៀង សន វិជ្ជបុត្រ រៀបរាប់សារទាំងក្តុកក្តួ លថាលឿនពេកហើយម៉ែ ម្សិលមិញម៉ែតោះកំនៅភ្នំពេញទៅស្រុកយើងវិញ។ងងិតណាស់ម៉ែគ្មានវិធីណាយកម៉ែទៅស្រុកយើងបានទេម៉ែជួយបង្ហាញផ្លូ វផង គេមិនឲ្យយើងទៅទេ។

លោក សន វិជ្ជបុត្រ បានបញ្ជាក់ថាអ្នកម្តាយលោកបានទទួលមរណភាពកាលពីយប់ថ្ងៃទី១៨ខែកក្ក ដាឆ្នាំ២០២១បន្ទាប់ពីត្រូវបានបញ្ជូនទៅព្យាបាននៅមន្ទីពេទ្យបានត្រឹមរយ:ពេល១ថ្ងៃប៉ុណ្ណោះ។

តាមរយ:ដំណឹងមរណទុក្ខដ៏សោកសៅនេះគេឃើ ញមានអ្នកសិល្ប:រួមអាជីពនិងមហាជនជាច្រើន បានបង្ហាញការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួ យលោក សន វិជ្ជបុត្រ និងក្រុមគ្រួសារផងដែរ៕