តបវិញ.. G-Devith ពន្លះខ្មែរមួយជីវិតឱ្យចត់បាយ

មិនចាំយូ កាលពីម្សិលមិញ កំពូលអ្នករ៉េប Khmer1Jivit – ខ្មែរ១ជីវិត បានចេញចម្រៀងថ្មី ដោយសរសេរថា “Khmer1Jivit 2019 – G-Devit Diss Prod: SilentMurda – ប៉ារូពិឃាដ” ដែលអត្ថន័យដៀល G-Devith កប់ៗតែម្តង ព្រមទាំងហៅឈ្មោះចំៗទៀតផង។ មិនទាន់បាន២៤ម៉ោងស្រួលបួលផង ស្រាប់តែលោក G-Devith ចេញចម្រៀងថ្មីរបស់ខ្លួនដែរ មានចំណងជើង “Rest in The Hell” ឆ្លើយតបទៅ ខ្មែរមួយជីវិត វិញតែម្តង។

ដោយឡែក ក្រោយដឹងថាតារាចម្រៀងរ៉េបទាំងពីកំពុងបញ្ចេញសាស់ដុំដាក់គ្នា ស្រាប់តែតារាហ្វេសបុក និងជាតារាចម្រៀង លោក ម៉ៃ សុគន្ធ​ បានចេញសារដាក់ ខ្មែរ១ជីវិត មួយកប់ៗតែម្តង ដោយបានសរសេរថា: មុខហ្អែង អត់សមឈ្មោះនិងប្រើឈ្មោះ ខ្មែរមួយជីវិតទេ គួរតែប្រើឈ្មោះ អាជេរមួយជីវិត (អាកំពូជជេរអ្នកសិល្បៈ)#ប៉ារូលពិឃាត តាហ្អែង #TeamDITWAY? #TeamMohaTers??❤️ ។ ចង់ដឹងថាចម្រៀងនេះយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ: