តារាពហុជំនាញ ខាត់ សុឃីម៖ វប្បធម៌ខ្មែរស្ថិតក្នុងដៃកូនចៅជំនាន់ក្រោយ

ភ្នំពេញ៖ តារាស្រីដែលចេះគ្រប់ទម្រង់សិល្ប: អ្នកនាង ខាត់ សុឃីម ជាថ្មីម្តងទៀតបានអំពាវនាវដល់កូនខ្មែរគ្រប់រូបឲ្យចូលរួមថែរក្សា និងលើតម្កើងចំពោះវប្បធម៌ប្រពៃណីខ្មែរដែលដូនតាបានបន្សល់ទុក។

ជាការពិត នេះមិនមែនទើបជាលើកទីមួយទេដែល តារាស្រីពហុជំនាញអ្នកនាងខាត់សុឃីមបានបង្ហោះសារបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនដើម្បីបំផុសដល់កូនខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សា និងអភិរក្សវប្បធម៌ជាតិខ្លួន។

តួយ៉ាង អ្នកនាង ខាត់ សុឃីម បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយខ្លឹមសារដាស់តឿនដល់យុវវ័យខ្មែរ និងមហាជនដូច្នេះថា «វប្បធម៌ខ្មែរស្ថិតក្នុងដៃលោកអ្នកកូនចៅជំនាន់ក្រោយស្រឡាញ់ទេកូនៗក្មួយៗ កុមារតូចៗ»។

តាមរយ:នេះក៏មានមតិអ្នកគាំទ្រលើកឡើងថា គាំទ្រ លើកស្ទួយវប្បធម៌ជាតិយើងដើម្បីទុកជាកេរ្ដិ៍តំណែលជាតិគ្រប់ជំនាន់។ ខ្លះទៀតថា សែនស្រឡាញ់ខ្លាំងណាស់វប្បធម៌របស់ខ្មែរអង្គរវត្តមានតែមួយគ្មានពីរនៅលើពិភពលោក ជាកេរ្ដិ៍តំណែលដូនតាបុព្វបុរសខ្មែរបន្សល់ទុកអោយកូនចៅជំនាន់ក្រោយ៕